
Aug 29, 2019
តើមូលហេតុអ្វីបានជាអ្នករួយក ហើយតើយើងអាចព្យាបាលវាដោយខ្លួនឯងបានដោយរបៀបណា?
នៅពេលអ្នកអង្គុយរៀន ឬ អង្គុយធ្វើការងារយូរ អ្នកមានអារម្មណ៍ថាចុកករម្តងម្កាលមែនទេ? ជួនកាលបន្ទាប់ពីហាត់កីឡា ឬ រត់ អ្នកស្រាបតែរួយកដែរ។ តើអ្នកដឹងថា សកម្មភាពអ្វីខ្លះដែលអាចនាំឲ្យអ្នកកើតជំងឺរួយកជាប្រចាំ?
ករបស់អ្នកកើតឡើងដោយឆ្អឹងកងខ្នង លាតសន្ធឹងពីលលាដ៍ក្បាលទៅដងខ្លួនផ្នែកខាងលើរបស់អ្នក។ ឆ្អឹង សរសៃចងនិងសាច់ដុំក ទ្រក្បាលរបស់អ្នក និងអនុញ្ញាតឱ្យក្បាលមានចលនា។ រាល់បញ្ហាមិនប្រក្រតី ការរលាកឬ ការរងរបួសក៏អាចបណ្តាលឱ្យអ្នករួយកឡើងមកដែរ។
ជាទូទៅ មនុស្សភាគច្រើនជួបប្រទះការរួយក ម្តងម្កាល។ ក្នុងករណីជាច្រើន ការរួយករបសអ្នកអាចបណ្តាលមកពីទម្លាប់មួយចំនួនដូចជា៖
១. អ្នកមានឥរិយាបថមិនល្អក្នុងការឈរឬអង្គុយ ដូចជាអង្គុយមិនត្រង់ខ្លួន អង្គុយឱនៗជាដើម (bad posture)
Photo by Daria Nepriakhina on Unsplash
២. អ្នកធ្វើការមើលកុំព្យូទ័រយូរដោយមិនធ្វើចលនាដូចជាក្រោកឈរ ឬ ដើរជាដើម
៣. នៅពេលអ្នកគេង ទីតាំងករបស់មិនសមរម្យ ជាហេតុបណ្តាលឲ្យអ្នករួយក
Photo by Maeghan Smulders on Unsplash
៤. អ្នករួយក ដោយសារតែអ្នកឧស្សាហ៍ ងើយ ក ពេលអង្គុយ ពេលឈរ ឬ ហាត់ប្រាណ ឬ ពេលធម្មតា
៥. ការរួយកដែលបណ្តាលមកពីការរងរបួសពីការដួល ការលេងកីឡាឬពីការវាយត្រូវក្បាល។
Photo by Alexandru Acea on Unsplash
៦. ជួនកាល ការរួយ ក ក៏អាចជាអាការៈការកើតជំងឹបេះដូងផងដែរ បើសិនជាអ្នកក៏មានរោគសញ្ញាដូចជា ថប់ដង្ហើម បែកញើស ឈឺក្បាលចង់ក្អួត ក្អួត និង ចុកនៅត្រង់ដៃនិងផ្គាម។
ទាំងនេះ គឺជាហេតុផលមួយចំនួនដែលអាចឲ្យអ្នករួយក។ចុះចំណែកឯរបៀបព្យាបាលដោយខ្លួនឯងវិញ?
អ្នកអាចអនុវត្តវិធីព្យាបាលទាំងនេះនៅផ្ទះរបស់អ្នកបានដោយ៖
១. អ្នកអាចសាកល្បងស្អំទឹកកក នៅត្រង់ករប្រមាណពី ១០ ទៅ ២០ នាទី ក្នងមួយថ្ងៃ
២. បន្ទាប់ពីស្អំត្រជាក់រួចហើយ អ្នកគួរបន្តស្អំក្តៅម្តង។ កម្តៅអាចជួយសម្រួលសាច់ដុំ និង កាត់បន្ថយការឈឺចុកចាប់ផង។
៣. ធ្វើលំហាត់ប្រាណត្រង់ ក
៤. ធ្វើចលនាក្បាលតិចៗ
៥. បើអ្នកអង្គុយយូរ អ្នកគួរធ្វើចលនាជាញឹកញាប់ ប្រហែលជា ៣០ នាទីម្តង ដោយក្រោកឈរ ឬ ដើរ។
៦. គេងដាក់កឲ្យបានត្រឹមត្រូវ
Photo by Adam Freeman on Unsplash
៧. អនុវត្តការឈរ ឬ អង្គុយឲ្យបានត្រង់ខ្លួន
ការរួយ ក ភាគច្រើនដែលបណ្តាលមកពីទម្លាប់របស់យើងប្រចាំថ្ងៃអាចព្យាបាលបានដោយវិធីទាំងនេះ។ ក៏ប៉ុន្តែ បើសិនជាអ្នកឈឺខ្លាំងរយៈយូរ អ្នកគួរតែទៅពិគ្រោះយោបល់ជាមូយវេជ្ជបណ្ឌិតដើម្បីស្វែងយល់ពីមូលហេតុ និង វិធីព្យាបាលត្រឹមត្រូវ។