Blog detail

May 12, 2020

សារៈប្រយោជន៍ ៧ យ៉ាងបានពីការបរិភោគ ផ្លែត្រសក់ | 7 Benefits from Eating Cucumber

. មានសារធាតុចិញ្ចឹមខ្ពស់

Photo by Michael Longmire on Unsplash

​​ត្រសក់មានកាឡូរីទាប តែមានជាតិទឹកខ្ពស់មានវីតាមីន និងជាតិរ៉ែសំខាន់ៗជាច្រើនហើយប្រសិនបើអ្នកបរិភោគទាំងសំបកទៀតនោះ នឹងផ្តល់នូវបរិមាណសារធាតុចិញ្ចឹមយ៉ាងច្រើនផ្លែត្រសក់ស្រស់ ប្រមាណ​​៣០០ ក្រាម​ ​មាន៤៥ កាឡូរី ប្រូតេអ៊ីន ២ ក្រាម ជាតិសរសៃ៖ ២ ក្រាម។ បើ​គិត​ជា​តម្រូវ​ការ​អាហារ​ប្រចាំ​ថ្ងៃ ត្រសក់ ៣០០ ក្រាម​អាច​ផ្តល់ វីតាមីនC៖ ១៤% ​ វីតាមីនk៖ ៦២% ​ម៉ាញ៉េស្យូមៈ ១០%   ប៉ូតាស្យូម៖ ១៣% និង ម៉ង់ហ្គាណែសៈ ១២ %

២.ជួយបំពេញតំរូវការជាតិទឹកប្រចាំថ្ងៃ

Photo by Michael Longmire on Unsplash

ប្រសិនជាលោកអ្នកជាប់រវល់ មិនចូលចិត្តបានទទួលទានទឹក​​​ឱ្យបានគ្រប់​ ​អ្នកគួរតែ​​ទទួលទានផ្លែត្រសក់ព្រោះ​​វានឹងជួយប៉ះប៉ូវសងការបាត់បង់ជាតិទឹករបស់អ្នក ។ ដោយសារតែត្រសក់មានទឹកប្រហែល ៩៦% វាមានប្រសិទ្ធភាពខ្ពស់ក្នុងការបង្កើនជាតិទឹក និងជួយអ្នកបំពេញតំរូវការទឹកប្រចាំថ្ងៃរបស់អ្នក ។

.​​​ជួយក្នុងការសម្រកទម្ងន់

ត្រសក់អាចជួយអ្នកសម្រកទម្ងន់តាមវិធីផ្សេងៗគ្នា។ ដោយសារត្រសក់មានកាឡូរីទាប និងជាតិទឹកខ្ពស់ហេតុនេះបើទោះបីជាអ្នកញ៉ាំច្រើនក៏ដោយ ក៏មិនបារម្ភឡើងទម្ងន់នោះដែរ ។ មានន័យថាអ្នកអាចញ៉ាំត្រសក់បានច្រើនដោយមិនចាំបាច់ខ្វល់ពីកាឡូរីបន្ថែមដែលនាំឱ្យឡើងទម្ងន់។

.ជួយបញ្ចុះជាតិស្ករក្នុងឈាម

ការសិក្សាទៅលើសត្វបង្ហាញថាត្រសក់អាចជួយបញ្ចុះជាតិស្ករក្នុងឈាមនិងការពារផលវិបាកដែលទាក់ទងនឹងជំងឺទឹកនោមផ្អែម។ តែយ៉ាងណានេះ គ្រាន់តែជាការធ្វើតេស្តទៅលើសត្វប៉ុណ្ណោះ ​​ដែលទាមទារឱ្យមានការធ្វើតេស្តទៅលើមនុស្សបន្ថែមទៀត។

​​​​​. ​ជួយដល់ការបន្ទោរបង់់

ការបរិភោគត្រសក់អាចជួយទ្រទ្រង់ចលនាពោះវៀនទៀងទាត់ និងជួយដល់ការរំលាយអាហារ។
ការខ្វះជាតិទឹកគឺជាកត្តាហានិភ័យចំបងមួយសម្រាប់ការទល់លាមកព្រោះវាអាចផ្លាស់ប្តូរតុល្យភាពទឹកនិងធ្វើឱ្យលាមកពិបាកឆ្លងកាត់។ ការរក្សាជាតិទឹកឱ្យបានត្រឹមត្រូវអាចធ្វើឱ្យប្រសើរឡើងនូវភាពទៀងទាត់នៃលាមក ការពារការទល់លាមក។លើសពីនេះត្រសក់មានផ្ទុកជាតិសរសៃ ជាពិសេស pectin ដែលជាប្រភេទជាតិសរសៃរលាយ មាននៅក្នុងត្រសក់អាចជួយ
ក្នុងការបន្ទោរបង់ របស់លោកអ្នក​​

បើទោះបីជាត្រសក់ផ្តល់អត្ថប្រយោជន៍ជាច្រើន ដល់សុខភាពក៏ ដោយ ប៉ុន្តែគេមិនលើកទឹកចិត្តឱ្យញ៉ាំនៅពេលយប់ច្រើននោះទេ ព្រោះ​​វាអាចប៉ះពាល់ដល់ដំណេក និងនោមច្រើននៅពេលយប់ ដោយសារតែវាមានជាតិច្រើន។

ជាមួយគ្នានេះប្រាកដថា នៅពេលដែលអ្នកញ៉ាំត្រសក់ អ្នកមិនត្រូវញ៉ាំទឹកភ្លាមៗបន្ទាប់នោះទេ​ ​ព្រោះនឹងធ្វើឱ្យអ្នកទទួលបានអត្ថប្រយោជន៍តិចតួចពីវា៕