
Feb 27, 2021
ភាពខុសគ្នារវាងបញ្ហាស្ត្រេស និងជំងឺបាក់ទឹកចិត្ត
ស្ត្រេសគឺជាបញ្ហាផ្នែកផ្លូវអារម្មណ៍មួយប្រភេទដែលបង្កឡើងដោយសារជួបប្រទះនូវបញ្ហាផ្សេងៗដូចជា ការសិក្សា ការងារ ការជួបនូវវិបត្តិផ្សេងៗ បាត់បង់មនុស្សជាទីស្រឡាញ់ជាដើម។ បញ្ហាស្ត្រេសអាចផ្ដល់ផលប៉ះពាល់ជាច្រើនដូចជា បាត់បង់ការផ្ដោតអារម្មណ៍ រំខានដល់ដំណេក បាត់បង់ចំណង់ចិត្ត និងកម្លាំងចិត្តក្នុងការធ្វើកិច្ចការងារផ្សេងៗជាដើម។ ពេលខ្លះអ្នកអាចមានអារម្មណ៍ថាអស់កម្លាំងហើយបាក់ទឹកចិត្ត។ ចំណែកឯជំងឺបាក់ទឹកចិត្តគឺជាជំងឺផ្លូវចិត្តមួយដែលស្រដៀងទៅនឹងស្ត្រេសដែរតែធ្ងន់ធ្ងរ និងមានរយៈពេលយូរក្នុងការព្យាបាលជាងបញ្ហាស្ត្រេស។ លោកអ្នកអាចបែងចែករវាងបញ្ហាស្ត្រេស និងជំងឺផ្លូវចិត្តបានដោយបញ្ហាស្ត្រេសមានរោគសញ្ញាដូចជា៖

-
ពិបាកក្នុងការផ្ដោតអារម្មណ៍ក្នុងការធ្វើកិច្ចការងារអ្វីមួយ
-
ងងុយគេងខ្លាំង ឬមិនងងុយសោះតែម្ដង
-
មានអារម្មណ៍រំភើបខ្លាំង
-
មានបញ្ហាពាក់ព័ន្ធនឹងការចងចាំ
-
បម្រែបម្រួលទម្លាប់ និងចំណង់អាហារ
-
ឆាប់ខឹង និងប្រតិកម្មនឹងអ្វីមួយ
-
ឈឺញឹកញាប់
-
ឈឺក្បាល និងខ្នង
ចំណែកឯជំងឺបាក់ទឹកចិត្តមានរោគសញ្ញាផ្សេងពីស្ត្រេសដោយមានអាការៈដូចជា៖

-
តែងមានអារម្មណ៍មិនសប្បាយចិត្ត និងអស់សង្ឃឹម
-
ចង់នៅម្នាក់ឯង និងមិនចូលចិត្តការជួបជុំច្រើន
-
បាត់បង់ចំណូលចិត្ត និងសកម្មភាពពីមុនមក
-
ឆេវឆាវខ្លាំង និងតែងមានកំហឹង
-
បរិភោគអាហារ និងគេងច្រើនឬតិចជាងធម្មតា
-
មានអារម្មណ៍អស់កម្លាំង រំជួលចិត្ត ឆាប់ខឹងខ្លាំង ឆាប់ប្រតិកម្ម
-
បាត់បងកម្លាំងកាយ និងកម្លាំងចិត្ត
-
មានអារម្មណ៍ខ្លួនឯងមានកំហុស ឬមានចំណុចអាក្រក់ច្រើន
-
មានគំនិតចង់ធ្វើអត្តឃាត
ដូចនេះប្រសិនបើលោកអ្នកដែលសង្កេតថាខ្លួនមានបញ្ហាស្ត្រេសឬជំងឺបាក់ទឹកចិត្តគួរស្វែងរកវិធីសាស្ត្រក្នុងការព្យាបាលនេះឲ្យបានត្រឹមត្រូវដើម្បីជៀសវាងផលប៉ះពាល់ផ្សេងមកដល់សកម្មភាព សុខភាពនិងសុវត្ថិភាពរបស់លោកអ្នក។
ប្រភពៈ Alvarado Parkway Institute II https://apibhs.com