Blog detail

Feb 23, 2021

អាហារទាំង​៥ យ៉ាងដែលជួយព្យាបាលអាការៈទល់លាមកលើកុមារ

បញ្ហាទល់លាមកគឺជាអាការៈម្យ៉ាងដែលធ្វើឲ្យអ្នកពិបាកក្នុងការបត់ជើងធំដោយសារតែពោះវៀនធំមានដំណើរការមិនល្អ និងដោយសារលាមកផ្ទុកនៅក្នុងពោះវៀនយូរពេក។ អាការៈទល់លាមកបណ្ដាលមកពីកត្តាជាច្រើនដូចជា ការបរិភោគផ្សេងៗខុសពីធម្មតា ការទទួលទានទឹកតិច ការបរិភោគជាតិកាកសរសៃ Fiber មិនគ្រប់គ្រាន់ជាដើម។​ លោកអ្នកអាចកត់សម្គាល់ថាកូនលោកអ្នកអាចមានបញ្ហាទល់លាមក​ តាមរយៈអាការៈ ពិបាកបត់ជើង មានឈាមនៅក្នុងលាមក​ លាមកមានសណ្ឋានរឹង ស្ងួត។ នៅពេលដែលកុមារមានបញ្ហាទល់លាមក លោកអ្នកគួរផ្ដល់អាហារទាំងនេះ៖

Photo by: Pixabay

១.​ ផ្លែប័រ និងដំឡូងជ្វា៖​ លោកអ្នកគួរឲ្យកុមារដែលមានអាការៈទល់លាមកគួរឲ្យពួកគេញ៉ាំផ្លែប័រ និងដំឡូងជ្វាព្រោះអាហារទាំងពីរប្រភេទនេះជាអាហារងាយស្រួលរំលាយ និងជួយដល់អាការៈទល់លាមកបានល្អ។ 

Photo by:Unsplash

២.​ បន្លែធម្មជាតិ៖ ពពួកបន្លែធម្មជាតិដែលមានដូចជា ខាត់ណា ខ្នែងខាត់ណា សណ្ដែកដែលសុទ្ធសឹងតែជាបន្លែដែលមានផ្ទុកជាតិកាកសរសៃ Fiber អាចជួយឲ្យកុមារបន្ទោរបង់បានស្រួល។

៣. ផ្លែព្រូ​ន៖ ផ្លែព្រូនគឺជាប្រភេទផ្លែឈើមួយប្រភេទដែលអាចជួយសម្រួលដល់ការរំលាយអាហារនៅក្នុងរាងកាយ និងដល់ការបន្ទោរបង់បានផងដែរ។ ដូចនេះនៅពេលដែលកូនៗលោកអ្នកមានបញ្ហាទល់លាមក​​ លោកអ្នកគួរឲ្យពួកគេញ៉ាំផ្លែព្រូនដើម្បីដោះស្រាយបញ្ហា

នេះបានយ៉ាងមានប្រសិទ្ធិភាព។

Photo by: Pixabay

៤.​ ផឹកទឹកឲ្យបានច្រើន៖ ប្រសិនបើកូនៗរបស់លោកអ្នកមានអាយុក្រោម ៦ ខែអ្នកម្ដាយគួរបំបៅដោះកូនឲ្យបានច្រើនប្រសិនបើពួកគេមានអាយុលើសពីនេះ លោកអ្នកអាចឲ្យពួកគេញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ដើម្បីព្យាបាលបញ្ហានេះ។

៥. ជៀសវាងអាហារមានផលិតចេញពីទឹកដោះគោ៖ អាហារដែលផលិតចេញពីទឹកដោះគោដែលមានដូចជា យ៉ាអូ ឈីស ទឹកដោះគោជូរជាដើមអាចធ្វើឲ្យកុមារមានបញ្ហាទល់លាមកបាន។

ប្រភពៈ Healthline II https://www.healthline.com