Blog detail

Feb 22, 2021

មូលហេតុ និងរោគសញ្ញានៃការធ្លាក់ឈាមបន្ទាប់ពីសម្រាលកូន

ការធ្លាក់ឈាមបន្ទាប់ពីសម្រាលកូនរួចគឺជាការហូរឈាមយ៉ាងធ្ងន់ធ្ងរបន្ទាប់ពីប្រសូត្របុត្ររួច។ ស្រ្តី ១ ទៅ ៥ ភាគរយអាចមានហានិភ័យនៃការកើតនូវអាការៈមួយនេះហើយភាគច្រើនកើតឡើងចំពោះស្រ្តីដែលសម្រាលដោយការវះកាត់ច្រើនជាងស្រ្តីដែលសម្រាលតាមធម្មជាតិ។ ស្ត្រីដែលកើតអាការៈនេះគឺប្រឈមមុខនឹងការបាត់បង់ឈាមអស់ ៥០០ មីលីលីត្រចំពោះស្រ្តីសម្រាលដោយធម្មជាតិ និង ១ លីត្រសម្រាប់ស្រ្តីសម្រាលដោយការវះកាត់។ 

  • មូលហេតុដែលបណ្ដាលឲ្យមានការធ្លាក់ឈាមបន្ទាប់សម្រាលរួចគឺនៅពេលដែលស្បូនកំពុងកន្ត្រាក់ដើម្បីបញ្ចេញសុកចេញពីក្នុងស្បូន។ បន្ទាប់ពីបញ្ចេញសុករួច វាបន្តកន្ត្រាក់ដើម្បីទប់ឈាមដែលដាច់នៅត្រង់កន្លែងសុក។ ប្រសិនបើការកន្ត្រាក់ស្បូននោះប្រព្រឹត្តទៅមិនបានល្អ  ឈាមនឹងហូរមកខ្លាំងដែលបង្កឡើងជាការធ្លាក់ឈាម។ ការសេសសល់នៃកម្ទេចសុកក៏អាចបង្កអាការៈនេះបានផងដែរ។ ស្ត្រីដែលមានករណីទាំងនេះអាចមានហានិភ័យកាន់តែខ្ពស់ក្នុងការកើតបញ្ហាធ្លាក់ឈាមដែលមានដូចជា៖ 

  1. សុកផ្ដាច់ពីក្នុងស្បូនមុនពេលកំណត់

  2. សុកគ្របជិតកន្លែងបើកមាត់ស្បូន

  3. ស្បូនរីកធំហួសកម្រិតដែលបង្កឡើងពីសារធាតុរាវ amniotic

  4. ទារកធំពេក មានទម្ងន់លើសពី ៤ គីឡូក្រាម

  5. មានផ្ទៃពោះច្រើនដង 

  6. មានជំងឺលើសឈាមនៅពេលមានគភ៌

  7. ប្រើកម្លាំងពលកម្មច្រើនពេកមុនពេលសម្រាល

  8. បណ្ដាលមកពីការធាត់ 

  9. ការប្រើប្រាស់ថ្នាំសន្លប់

  • ស្រ្តីដែលធ្លាក់ឈាមភាគច្រើនមានអាការៈដូចជា៖ 

  1. ឈាមហួរមិនឈប់បន្ទាប់ពីសម្រាលបុត្ររួច

  2. សម្ពាធឈាមធ្លាក់ចុះ ចង្វាក់លោតញាប់ខុសពីប្រក្រតី

  3. គ្រាប់ឈាមក្រហមធ្លាក់ចុះ

  4. ​ប្រសិនបើស្រ្តីនោះមានផ្ទុកជំងឺទាក់ទងនឹងឈាម ស្ត្រីអាចនឹងមានការហើម និងឈឺចាប់ត្រង់ក្នុងជាលិកាត្រង់កន្លែងទ្វារមាស

ប្រភព៖ Children’s Hospital of Philadelphia II https://www.chop.edu