Blog detail

Feb 22, 2021

សញ្ញាទាំង ៥ នៃស្បែកមុខដែលចាស់មុនវ័យ

ស្បែកមុខគឺជា ផ្នែកមួយដ៏សំខាន់សម្រាប់មនុស្សម្នាក់ក្នុងការរស់នៅប្រចាំថ្ងៃ។ មនុស្សមួយចំនួនដែលមិនបានថែទាំស្បែកមុខបានដិតដល់ធ្វើឲ្យពួកគេមានស្បែកមុខចាស់មុនវិញ។ ដូចនេះប្រសិនបើចងើសម្គាល់ថាស្បែកមុខអ្នកចាស់ដែរឬទេ សញ្ញានៃស្បែកមុខដែលចាស់មុនវ័យទាំងនេះអាចជួយបាន៖ 

Photo by:WebMD

១. មានកន្ទួលតូចៗនៅលើមុខ៖ កន្ទួលតូចៗពណ៌សដែលមានឈ្មោះថា Milia កើតជុំវិញច្រមុះ និងចង្កាដែលជាសញ្ញានៃការធ្លាក់ចុះការជម្រុះកោសិការបស់រាងកាយ។ ការប្រើប្រាស់ផលិតផលលាបមុខដែលមានផ្ទុក​សារធាតុ ​Steroid ក៏អាចបណ្ដាលលឲ្យស្បែកមុខឆាប់ចាស់ផងដែរ។

២. បបួរមាត់ស្ដើងជាងមុន៖ នៅពេលដែលអ្នកមានអាយុជាង ២០ ឆ្នាំសោះតែបបូរមាត់របស់អ្នកចាប់ផ្ដើមស្ដើងជាងមុន នោះក៏ជាសញ្ញានៃការចាស់មុនវ័យដែរដោយសារសារធាតុកូឡាជែននៅក្នុងបបូរមាត់ចាប់ផ្ដើមបាត់បង់។ 

៣. ស្បែកឆាប់មានរបួស៖​​ ស្បែកដែលចាស់ងាយឡើងជាំនៅលើស្បែក​ហើយនៅពេលមានរបួស វាកម្រនឹងជាសះស្បើយឡើងវិញ។ នោះបណ្ដាលមកពីស្បែកស្ដើងជាងមុនដែលបង្កពីការចាស់មុនវ័យ។

Photo by: Medical News Today

៤. ត្របកភ្នែកធ្លាក់៖ ភាពចាស់ក៏អាចធ្វើឲ្យត្របភ្នែករបស់អ្នកធ្លាល់ជាងមុនបានផងដែរ។ មិនតែ​ប៉ុណ្ណោះ ការប្រើរបស់មករុះលើភ្នែកខ្លាំងៗក៏អាចបង្កបញ្ហានេះបានផងដែរ។

៥. ដុះប្រជ្រុយក្រហមច្រើន៖ មនុស្សចាស់ដែលមានអាយុ ៣០ ក្រាស់ឡើងទៅអាចឡើងប្រជ្រុយក្រហមនៅលើមុខដោយសារភាពចាស់នៃស្បែក។​ ប្រសិនបើលោកអ្នកដុះប្រជ្រុយក្រហមច្រើននៅលើមុខ នេះអាចបញ្ជាក់ថា​ អ្នកកំពុងមានស្បែកចាស់មុនវ័យ។

ប្រភពៈ​ Bright Side II https://brightside.me/inspiration-health/8-signs-your-face-is-starting-to-age-faster-than-it-should-800681/?utm_source=tsp_pages&utm_medium=fb_organic&utm_campaign=fb_gr_brightside&fbclid=IwAR2qGPIQSoLKm_3lB7AtS9QscURj8pLALJesrM50OCR-3UpIa3qpBzN_h2g