
Feb 22, 2021
ប្រការ ៥ យ៉ាងដែលមិនពិតពីជំងឺទឹកនោមផ្អែម
ជំងឺទឹកនោមផ្អែមកើតឡើងដោយសារអរម៉ូនអាំងស៊ុយលីននៅក្នុងរាងកាយដឹកជញ្ជូនជាតិស្ករពីក្នុងឈាមទៅកាន់កោសិកាបានល្អធ្វើឲ្យជាតិស្ករក្នុងឈាមឡើងខ្ពស់។ ទន្ទឹមនឹងនេះផងដែរ មានការលើកឡើងជាច្រើនពាក់ព័ន្ធនឹងប្រការដែលអ្នកផ្ទុកជំងឺទឹកនោមផ្អែមគួរជៀសវាងដែលមិនមានភស្តុតាងច្បាស់លាស់។ ប្រការទាំងនោះរួមមាន៖

១. បរិភោគស្ករនាំឲ្យកើតទឹកនោមផ្អែម៖ យោងទៅតាមសមាគមទាក់ទងនឹងជំងឺទឹកនោមផ្អែមសហរដ្ឋអាមេរិក (ADA) បានបង្ហាញថាការបរិភោគស្ករតែមួយមុខមិនមែនជាកត្តាដែលនាំឲ្យកើតជំងឺទឹកនោមផ្អែម។ វាមានកត្តាផ្សំជាច្រើនទៀតដូចជា សែន ជំងឺលើសឈាម អាយុ កត្តារស់នៅជាដើម។
២. អ្នកផ្ទុកជំងឺទឹកនោមផ្អែមមិនអាចទទួលទានបង្អែមបាន៖ លោកអ្នកដែលមានផ្ទុកជំងឺនេះអាចទទួលទានបង្អែមបានប៉ុន្តែក្នុងលក្ខណៈតិចតួច មិនច្រើនពេកដោយកំណត់ខ្លួនឯង។ លោកអ្នកគូរជ្រើសរើសយកបង្អែមណាដែលមានជាតិកាបូនអ៊ីដ្រាតទាប និងមិនសូវផ្អែម។

៣. ផ្លែឈើគឺជារបស់មិនល្អសម្រាប់អ្នកកើតទឹកនោមផ្អែម៖ ទោះជាផ្លែឈើមានជាតិស្ករស្រាប់ក៏ដោយ ការទទួលទានផ្លែឈើក្នុងបរិមាណសមរម្យមិនបានធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកជំងឺនោះទេព្រមទាំងជួយសុខភាពឲ្យកាន់តែមានភាពប្រសើរថែមទៀតផង។
៤. បរិភោគភេសជ្ជៈដែលគ្មានជាតិស្ករគឺល្អសម្រាប់សុខភាព៖ អ្នកផ្ទុកជំងឺទឹកនោមផ្អែមមួយចំនួនប្រាកដជាជ្រើសរើសភេសជ្ជៈដែលគ្មានជាតិស្ករយកមកទទួលទានប៉ុន្តែតាមការស្រាវជ្រាវមួយបានបង្ហាញថាសារធាតុកាបូនអ៊ីដ្រាត ជាតិកាឡូរីនៅក្នុងភេសជ្ជៈនោះនឹងធ្វើឲ្យផ្ដល់ផលអាក្រក់ទៅដល់សុខភាពលោកអ្នកទៅវិញ។
៥. ថ្នាំទឹកនោមផ្អែមអាចបន្ថយជាតិស្ករពីអាហារ៖ ថ្នាំទឹកនោមផ្អែមពុំអាចជួយបន្ថយជាតិស្ករដែលទទួលបានពីអាហារបាននោះទេ។ លោកអ្នកក៏ត្រួវកំណត់អាហារដែលលោកអ្នកគួរទទួលទាន និងគួរជៀសវាងអាហារដែលមានខ្លាញ់ច្រើន។ប្រភព៖ healthline II https://www.healthline.com/health/diabetes/diet-myths#fats