
May 12, 2020
អត្ថប្រយោជន៍ ៨ យ៉ាងនៃការបរិភោគ ខ្ទឹមស | 8 Benefits from Eating Garlic
- ខ្ទឹមស ជួយបំបាត់គ្រុនផ្តាសាយ
ខ្ទឹមស ត្រូវបានគេទទួលស្គាល់ថាជួយពង្រឹងប្រព័ន្ធភាពស៊ាំរបស់រាងកាយ។ ការសិក្សាបង្ហាញថា ការបរិភោគខ្ទឹមស (២.៥៦ ក្រាម) រាល់ថ្ងៃអាចកាត់បន្ថយឱកាសនៃការកើតគ្រុនផ្តាសាយបាន ៦៣%។ មួយវិញទៀត បើអ្នកគ្រុនផ្តាសាយ ខ្ទឹមសក៏អាចជួយឲ្យអ្នកឆាប់ជាផងដែរ។
- សមាសធាតុរបស់ខ្ទឹមសរ អាចកាត់បន្ថយសម្ពាធឈាម
ការសិក្សាមួយ បង្ហាញថា ការបរិភោគខ្ទឹមស ដែលចាស់ ប្រមាណ ០.៦ ទៅ ១.៦ ក្រាម មានសមត្ថភាពស្មើនឹងថ្នាំពេទ្យ ក្នុងការកាត់បន្ថយសម្ពាធឈាម បានក្នុងរយៈពេល ២៤ សប្តាហ៍។ សម្រាប់អ្នកចង់ឲ្យសម្ពាធឈាមធ្លាក់ចុះ អ្នកអាចបរិភោគខ្ទឹមសប្រមាណ ៤ កំពឹស ក្នុងមួយថ្ងៃ។
- ខ្ទឹមស អាចជួយដល់សុខភាពបេះដូង
Photo from Pxhere under Public Domain CC0 1.0 Universal
ខ្ទឹមស មានសមត្ថភាពកាត់បន្ថយសារធាតុកូឡេសស្តូរ៉ល នៅក្នុងឈាម ប្រមាណពី ១០ ទៅ ១៥ ភាគរយ។ ការកាត់បន្ថយជាតិខ្លាញ់ និង ធ្វើឲ្យសម្ពាធឈាមដើរស្រួល គឺជាភ័ស្តុតាងបង្ហាញថា ខ្ទឹមស អាចជួយឲ្យបេះដូងមានសុខភាពប្រសើរឡើង ហើយ វាល្អសម្រាប់អ្នកមានជំងឺលើសឈាម។
- ខ្ទឹមស ជួយដល់ខួរក្បាល
Photo by Robina Weermeijer on Unsplash
ការសិក្សាបង្ហាញថា សមាសធាតុ Organo-sulfur ដែលមាននៅក្នុងខ្ទឹមស មានសមត្ថភាពក្នុងការកំចាត់កោសិកាម្យ៉ាង ដែលបង្កជាដុំសាច់ក្នុងខួរក្បាល។ មិនតែប៉ុណ្ណោះ ខ្ទឹមស សំបូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលការពារប្រឆាំងនឹងការបំផ្លាញកោសិកា និងភាពចាស់ អាចកាត់បន្ថយហានិភ័យនៃការកើតជំងឺខួរក្បាលមួយចំនួនដូចជា ជំងឺភ្លេចភ្លាំង (Alzheimer) និងជំងឺវង្វេងស្មារតី។
- ខ្ទឹមសអាចជួយដល់សុខភាពឆ្អឹង
ការសិក្សាមួយបង្ហាញថា មនុស្សស្រី ដែលបរិភោគខ្លឺមសប្រមាណ ២ ក្រាមក្នុងមួយថ្ងៃ អាចជួយបង្កើនការបង្កើតអរម៉ូន អឺស្រ្តូសែន ដែលអាចមានអត្ថប្រយោជន៍ចំពោះ សុខភាពឆ្អឹងរបស់ស្ត្រី។ ការសិក្សាផ្សេងទៀតក៏បង្ហាញដែរថា ខ្ទឹមស ការពារអ្នកពីជំងឺ រលាកសន្លាក់ ឬ ការបែកបាក់ឆ្អឹង។
- ខ្ទឹមស ល្អសម្រាប់សុខភាពពោះវៀន
សារធាតុខ្ទឹមសរ ដែលចាស់ អាចមានសារប្រយោជន៍ចំពោះពោះវៀន ដោយវាមានសមត្ថភាពបង្កើនការផលិត បាក់តេរីល្អនៅក្នុងពោះវៀន ដើម្បីជួយដល់ការរំលាយអាហារ ក៏ដូចជាប្រព័ន្ធភាពស៊ាំផង។
- ខ្ទឹមស ប្រឆាំងនឹងជំងឺមហារីក
ខ្ទឹមស និង ពពួកខ្ទឹម ត្រូវបានរកឃើញថា មានសមត្ថភាពក្នុងការកាត់បន្ថយហានិភ័យនៃជំងឺមហារីក ប៉ុន្មានប្រភេទដូចជា ក្រពះ បំពង់ក ក្រពេញប្រូស្តាត ពោះវៀនធំ។ ខ្ទឹមស ដែលស្រស់ ថែមទាំងអាចសម្លាប់កោសិកាមហារីក និង ការពារមិនឲ្យកោសិកាមហារីកកើត និង រីករាលដាលផងដែរ។
- ខ្ទឹមស ជួយបង្កើនសកម្មភាពរាងកាយ ពិសេស សម្រាប់អ្នកលេងកីឡា
Photo by Robert Collins on Unsplash
កាលពីមុន ខ្ទឹមស ត្រូវបានប្រើប្រាស់ដើម្បីបំបាត់ភាពនឿយហត់ និង ធីងធោង ពិសេសគឺដើម្បីបង្កើតផលិតភាពដល់អ្នកធ្វើការប្រើកម្លាំងផងដែរ។ សម្រាប់អ្នកលេងកីឡា ខ្ទឹមស នឹងមានសមត្ថភាពក្នុងការបង្កើនសកម្មភាពរាងកាយ និង បន្ថយភាពអស់កម្លាំងនៅពេលហាត់ប្រាណផងដែរ។
ប្រភព៖
Healthline: https://www.healthline.com/nutrition/11-proven-health-benefits-of-garlic#section8
Medical News Today: https://www.medicalnewstoday.com/articles/265853#benefits
Health: https://www.health.com/food/garlic-health-benefits