
Feb 20, 2021
រោគសញ្ញានៃកង្វះស័ង្កសីក្នុងរាងកាយ
ស័ង្កសីមានសារៈសំខាន់ និងតួនាទីជាច្រើនសម្រាប់រាងកាយដូចជា បង្កើនសមត្ថភាពរបស់ ប្រព័ន្ធភាពស៊ាំ ជួយបែងចែកកោសិកា រក្សាញាណរសជាតិ និងក្លិន និងជួយដល់ ការព្យាបាលរបួស។ ប្រសិនបើអ្នកមិនមានជាតិស័ង្កសីគ្រប់គ្រាន់នៅក្នុងរបបអាហាររបស់ អ្នកទេអ្នកអាចមានផលប៉ះពាល់ដល់សុខភាពជាច្រើននៅក្នុងសារពាង្គកាយ។ ខាងក្រោម នេះជារោគសញ្ញានៃកង្វះស័ង្កសីក្នុងរាងកាយ៖
១. បាត់បង់ចំណង់អាហារ
២. ការលូតលាស់មិនពេញលេញ
៣. មានមុខងារប្រព័ន្ធភាពស៊ាំខ្សោយ
៤. សមត្ថភាពបន្តពូជខ្សោយ
៥. ដំបៅ ឬរលាកស្បែក និងភ្នែក
៦. មានអារម្មណ៍ល្ហិតល្ហៃ
៧. មានចំណង់លើរសជាតិប្លែកៗខុសធម្មតា (ចំណង់ជាតិដែក ប្រៃ ឬល្វីង)
៨. ជ្រុះសក់
៩. ប្រសិទ្ធិភាពព្យាបាលដំបៅខ្សោយ
១០. ការស្រកទម្ងន់ដោយគ្មានហេតុផលច្បាស់លាស់
ប្រភព៖Healthline II: https://www.healthline.com,
Medical News Today II: https://www.medicalnewstoday.com
Medicine Net II: https://www.medicinenet.com