Blog detail

Feb 20, 2021

៥ យ៉ាងដែលនាំឲ្យម្តាយខ្សត់ទឹកដោះ

ការបំបៅដោះកូនដោយផ្ទាល់ គឺជារឿងចាំបាច់ និងមានសារៈសំខាន់បំផុតសម្រាប់ទារក ដោយសារតែទឹកដោះមានផ្ទុកនូវអាហារូបត្ថម្ភ វីតាមីន សារធាតុចិញ្ចឹមផ្សេងៗ ដែលមានប្រយោជន៍ដល់សុខភាពទារក។ កង្វះទឹកដោះគឺជាក្តីបារម្ភចំពោះម្តាយគ្រប់រូប ហើយវាបណ្តាលមកពីបញ្ហាដូចជា៖

១. បញ្ហាសុខភាព៖ អ្នកអាចមានបញ្ហាសុខភាពដូចជា​ ជំងឺទឹកនោមផ្អែម បញ្ហាលើសឈាម ការមានសារធាតុទីរ៉ូអ៊ីត (Thyroid) ឬការមានបញ្ហាអរម៉ូន ទើបអ្នកមិនអាចផលិតទឹកដោះបានគ្រប់គ្រាន់។

Photo By:Aidsmap

២. ពិសារបារី៖ ការពិសារបារី អាចបណ្តាលឲ្យមានផលប៉ះពាល់ដល់ការបញ្ចេញអរម៉ូន អុកស៊ីតូស៊ីន (Oxytocin) ដែលជាអរម៉ូនជួយឲ្យរាងកាយបញ្ចេញទឹកដោះ នាំឲ្យមានការបញ្ចេញទឹកដោះតិច។

៣. ការបំបៅកូនមិនបានច្រើន៖ ការផលិតទឹកដោះ មានការអាស្រ័យទៅលើកម្រិតទឹកដោះដែលមាននៅក្នុងខ្លួនអ្នក។ វានឹងផលិិតច្រើននៅពេលជិតអស់ និងផលិតតិចនៅពេលពេញ។ ប្រសិនបើអ្នកមិនបានបំបៅកូនច្រើននោះទេ ការផលិតទឹកដោះនឹងមានការថយចុះ។

៤. សម្រាកមិនគ្រប់គ្រាន់៖​​ ការសម្រាកមិនបានគ្រប់គ្រាន់ និងការអស់កម្លាំងអាចបណ្តាលឲ្យការផលិតទឹកដោះមានការថយចុះ។ ដូច្នេះអ្នកជាម្តាយគួរធ្វើការសម្រាកនៅពេលដែលទារកគេង ដើម្បីបំពេញថាមពលឡើងវិញ។

Photo by: Pixabay

 

៥. ទទួលទានជាតិកាហ្វេអ៊ីនច្រើន៖ ការទទួលទានជាតិកាហ្វេអ៊ីន អាចបណ្តាលឲ្យរាងកាយអ្នកបាត់បង់ជាតិទឹក និងកាត់បន្ថយការផលិតទឹកដោះ ថែមទាំងប៉ះពាល់ដល់ការគេងរបស់ទារកទៀតផង។

 

ប្រភព៖  verywellfamily II https://www.verywellfamily.com