Blog detail

Feb 19, 2021

៥​ យ៉ាង​ដែលស្ត្រីត្រូវជួបក្រោយពេលសម្រាលកូន

នៅក្រោយពេលសម្រាលបុត្រ អ្នកគួរធ្វើការថែទាំសុខភាពឲ្យបានល្អ ដោយសារតែរាងកាយមានភាពខ្សោយ និងចាប់ផ្តើមមានការបម្រែបម្រួលផ្សេងៗ។ បម្រែបម្រួលទាំងនោះរួមមាន៖

Photo by:Pixabay

១. ទ្រូងរបស់អ្នករីកធំជាងមុន៖ នៅក្រោយពេលដែលស្ត្រីសម្រាលបុត្ររួច សុដន់របស់ស្ត្រីដែលជាម្តាយ ចាប់ផ្តើមរីកធំដោយសារតែខួរក្បាលបានបញ្ជូនសញ្ញាឲ្យសុដន់ ចាប់ផ្តើមផលិតទឹកដោះ។

២. ស្រកទម្ងន់៖ នៅកំឡុងពេលមួយសប្តាហ៍ដំបូងបន្ទាប់ពីសម្រាល អ្នកនឹងអាចស្រកទម្ងន់ដោយសារកំណើននៃការបត់ជើងតូច និងការបែកញើស។ អ្នកនឹងអាចស្រកទម្ងន់ថែមទៀត ប្រសិនបើអ្នកបំបៅដោះកូនដោយផ្ទាល់ ព្រោះការបំបៅដោះកូនត្រូវដុតសារធាតុកាឡូរីចំនួន ៣០០ ទៅ ៥០០ កាឡូរីក្នុងមួយថ្ងៃ។

៣. កន្ត្រាក់ស្បូន៖ ស្បូនរបស់អ្នកនឹងចាប់ផ្តើមកន្ត្រាក់បន្ទាប់ពីធ្វើការសម្រាលបុត្រ ហើយវាអាចមានភាពឈឺចាប់ស្រដៀងទៅនឹងការមករដូវ។ អ្នកអាចយកវត្ថុក្តៅៗមកស្អំ ឬប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់តាមការណែនាំរបស់វេជ្ជបណ្ឌិត។

Photo: Verywell Family

 

៤. បញ្ហាបាក់ទឹកចិត្ត៖ បន្ទាប់ពីធ្វើការសម្រាលកូនរួច កម្រិតអរម៉ូន អ៊ឺសដ្រូសែន (Estrogen) និងប្រូជេសស្តេរ៉ូន (Progesterone) នៅក្នុងរាងកាយមានការធ្លាក់ចុះ ដែលអាចបណ្តាលឲ្យកើតជំងឺបាក់ទឹកចិត្ត និងមានបញ្ហាផ្លូវចិត្តផ្សេងៗ។

៥. ធ្លាក់ឈាម៖ អ្នកនឹងអាចធ្លាក់ឈាមក្រោយពេលសម្រាល មិនថាអ្នកធ្វើការសម្រាលដោយធម្មជាតិ​ ឬវះកាត់នោះទេ ។ វាបណ្តាលមកពីការជម្រុះចេញនូវភ្នាសស្បូន និងឈាមផ្សេងៗ។

ប្រភព៖ THE TOT II https://www.thetot.com