
Apr 02, 2020
អាហារ ៦ ពពួក ជួយពង្រឹងប្រព័ន្ធភាពស៊ាំរបស់អ្នកប្រឆាំង ជំងឺ ពិសេស Covid 19
-
អាហារដែលសំបូរដោយ សារជាតិ ស័ង្គសី ស៊ីលីស្យូម ជាតិដែក វីតាមីន A C D E B6
Photo by Josephine Baran on Unsplash
អាហារដែលមានសារជាតិទាំងនេះសុទ្ធតែជាអាហារដែលល្អសម្រាប់ការពង្រឹងប្រព័ន្ធភាពស៊ាំ។ អាហារទាំងនេះមាន ផ្លែទំពាំងបាយជូរ ផ្លែប៊ឺរី ប៉េងប៉ោះ គ្រាប់ធញ្ញជាតិ ពពួកក្រូច បន្លែពណ៌បៃតង ដំឡូងជ្វា បន្លែពណ៌ទឹកក្រូច តែពិសេសតៃបៃតង ទឹកឃ្មុំ ត្រីជាដើម។
-
អាហារមួយចំនួនដែលជួយប្រឆាំង ជំងឺផ្តាសាយ និង គ្រុនក្តៅ
Photo by Louis Hansel @shotsoflouis on Unsplash
យើងដឹងហើយថា រោគសញ្ញាដំបូងរបស់ កូវីដ ១៩ គឺគ្រុនក្តៅ។ ហេតុនេះ បើអ្នកគ្រុនក្តៅ ឬ ផ្តាសាយ ប្រព័ន្ធភាពស៊ាំអ្នកចុះខ្សោយ ធ្វើឲ្យអ្នកងាយឆ្លងជំងឺផ្សេងៗ ដូ្ចច្នេះ អ្នកគួរថែខ្លួនកុំឲ្យកើតផ្តាសាយ។ អាហារមួយចំនួនជួយអ្នកពី ផ្តាសាយមាន ខ្ញី ម្រេច ខ្ទឹមសរ យ៉ាអួ ផ្សិត គ្រាប់ល្ពៅ ស៊ុបមាន់ ស៊ុបរំងាស់ឆ្អឹង ពិសេស អ្នកគួរបរិភោគទឹកក្តៅអ៊ុនៗឲ្យបានច្រើន។
-
អាហារដែលសំបូរសមាសធាតុប្រឆាំងអុកស៊ីតកម្ម
យោងទៅតាមអ្នកជំនាញ អាហារដែលសំបូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម រួមមានផ្លែប៊ឺរី ខ្ទឹមសរ និងខ្ទឹមបារាំង។ អាហារទាំងនេះមានផ្ទុកនូវវីតាមីន C, B និង E ដែលចាំបាច់សម្រាប់ការពង្រឹង ប្រព័ន្ធភាពស៊ាំ។ វាជួយកាត់បន្ថយហានិភ័យនៃជំងឺ ក៏ដូចជាប្រឆាំងនឹងជំងឺឆ្លងផង។ ត្រប់ ល្ពៅ និងការ៉ុត សុទ្ធតែមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ ដែលអ្នកគួរទទួលទានយ៉ាងហោចណាស់ម្តងក្នុងមួយថ្ងៃ។
-
អាហារដែលមានជាតិ កាប៉ូអ៊ីដ្រាតតិច
កាប៉ូអ៊ីដ្រាត ជាសារធាតុដែលមានក្នុងបាយសរ នំបុ័ង ម្សៅ មី ... ជាសារធាតុចិញ្ចឹមផ្តល់ថាមពលដល់រាងកាយ តែវាក៏ជាហេតុផលដែលអាចឲ្យអ្នកងាយនឹងកើតជំងឺលើសឈាម ទឹកនោមផ្អែមផងដែរ។ ដោយសារ អ្នកមានជំងឺទាំងនេះ អាចងាយនឹងឆ្លងជំងឺកូវីដជាងអ្នកដែលមិនមាន គេសន្និដ្ឋានថា ការបរិភោគអាហារដូចជា បាយសរ នំបុ័ង មី តិច អាចនឹងមានប្រយោជន៍ដល់រាងកាយ។
-
អាហារប្រឆាំងនឹងការរលាក
ការទទួលទានអាហារដែល ប្រឆាំងនឹងការរលាក ដែលមានដូចជា បន្លែនិងផ្លែឈើ គឺចាំបាច់នៅពេលគេចង់ពង្រឹងប្រព័ន្ធភាពស៊ាំ។ អ្នកគួរបរិភោគ បន្លែ និង ផ្លែឈើ ជារៀងរាល់ថ្ងៃ។ អ្នកគួរ ទទួលទានបន្លែយ៉ាងហោចណាស់ប្រាំប្រភេទក្នុងមួយថ្ងៃ ដើម្បីអាចជួយប្រឆាំងនឹងការរលាកបានប្រសើរ។
-
អាហារដែលមាន គ្រឿងផ្សំ រមៀត
Photo by hue12 photography on Unsplash
រមៀតដែលមានសមាសធាតុធម្មជាតិហៅថា Curcumin ដែលត្រូវបានគេស្គាល់ថាជាប្រភេទអាហារដល់មានប្រយោជន៍ជាច្រើនដល់សុខភាពទូទៅ និង ប្រព័ន្ធភាពស៊ាំរបស់អ្នក។
ប្រភព៖
Bangkok Post: https://www.bangkokpost.com/life/social-and-lifestyle/1887725/beating-covid-19-risk-avoidance-better-health-and-diet
Diet Doctor: https://www.dietdoctor.com/coronavirus