Blog detail

Mar 14, 2020

អត្ថប្រយោជន៍ដែលបានមកពីការទទួលទាន ម្រេច | Advantage of Eating Black Pepper

 

  1. អាច​ការពារ​អ្នក​ពី​ការ​កើត​ជំងឺ​មហារីក​

សារធាតុ Piperine ដែលមាននៅក្នុងម្រេចខ្មៅត្រូវ​បាន​រក​ឃើញ​ថា​មានប្រសិទ្ធភាពខ្ពស់ក្នុងការការពារជំងឺមហារីក​។ បើ​សិន​សារជាតិ Piperine នៅ​ក្នុង​ម្រេច ផ្សំ​ជាមួយ រមៀត នោះ​សមត្ថភាព​​របស់​វា​ក្នុង​ការ​ប្រឆាំង​នឹង​ជំងឺ​មហារីក​ កាន់​តែ​មាន​ប្រសិទ្ធភាពទ្វេ​ដង។ មួយ​វិញទៀត វីតាមីន A វីតាមីន C និង សារធាតុប្រឆាំងអុកស៊ីតកម្មដទៃទៀតដែល​មាន​នៅក្នុងម្រេចខ្មៅ ជួយបង្កើនភាពស៊ាំដល់​​រាងកាយប្រឆាំងនឹងជំងឺមហារីកផង​ដែរ។

    2. អាច​បំបាត់​ផ្តាសាយ

តាំងពីមុន​មក​ម្ល៉េះ ម្រេច​ត្រូ​វបានគេស្គាល់ថាជាគ្រឿង​ផ្សំ​ដែល​អាច​ជួយ​ឲ្យ​អ្នក​ឆាប់​ជា​ផ្តាសាយ​។ វាជួយធ្វើ​ឲ្យ​កំហាករាវ និង ក្លាយជា​ទឹក ។ បើ​អ្នក​រោយ​ម្រេចខ្មៅបន្តិច​លើអាហាររបស់អ្នក វា​នឹង​ជួយការពារនិងទប់ស្កាត់គ្រុន​ផ្តាសាយ​ផង​ដែរ

3. អាច​ជួយ​ដល់​ប្រព័ន្ធរំលាយ​អាហារ​របស់​អ្នក​

ការ​សិក្សា​បាន​បង្ហាញ​ថា ម្រេច​ខ្មៅ អាច​បង្កើន​បាក់តេរី​ល្អ​នៅ​ក្នុង​ពោះ​វៀន​របស់​អ្នក ដែល​ជួយ​ឲ្យ​ការ​រំលាយ​អាហារ​ដំណើរ​ការ​កាន់តែ​ប្រសើរ។ ម្យ៉ាងទៀត សារធាតុ Piperine ក្នុង​ម្រេច​ជួយឱ្យក្រពះបញ្ចេញអាស៊ីតក្លរិច ដែលជួយក្នុងការបំបែកប្រូតេអ៊ីននិងសមាសធាតុអាហារផ្សេងទៀត។ ដូច្នេះ វា​អាច​ជួយអ្នក​ពី​ការពិបាក​រំលាយអាហារ រលាក​បេះដូង ទល់លាមក និង រាគ​ជាដើម។

4. អាច​ជួយ​ឲ្យ​អ្នក​ស្រក​ទម្ងន់

Photo by i yunmai on Unsplash

ការ​សិក្សា​បាន​បង្ហាញ​ថា ម្រេច​ខ្មៅ ​មាន​សមត្ថភាព​ជួយ​បំបែក​កោសិកា​ខ្លាញ់ និង ធ្វើអោយប្រព័ន្ធ​រំលាយអាហារ​របស់​អ្នក​ប្រសើរឡើង។ ការទទួលទានម្រេចខ្មៅអាច​ធ្វើ បំបាត់ជាតិទឹកដែល​លើស​ក្នុង​រាង​កាយ និង ជាតិពុលចេញ​ពី​ខ្លួន។ ដោយ​សារតែ​ម្រេច​ខ្មៅ​ជួយ​ដល់​កាត់​បន្ថយ​ជាតិ​ខ្លាញ់ វាល្អ​សម្រាប់​ការ​សម្រក​ទម្ងន់ ប៉ុន្តែអ្នក​មិន​គួរ​បរិភោគ​ច្រើន​ពេក​ព្រោះ​ចង់​ស្រក​ទម្ងន់​ឡើយ។​

5. អាច​នឹង​ជួយ​ដល់​ខួរក្បាល​របស់​អ្នក​

Photo by Robina Weermeijer on Unsplash

នៅក្នុង​ការ​សិក្សា​មួយ​ដែល​បាន​ធ្វើ​ទៅ​លើ​សត្វកណ្តុរ សារធាតុ piperine ដែល​មាន​ក្នុង​ម្រេច​ខ្មៅ​​ អាច​ជួយ​បង្កើន​មុខ​ងារ​របស់​​ខួរ​ក្បាល និង​បង្កើន​ការ​ចង​ចាំផងដែរ។ ប៉ុន្តែ លទ្ធផល​ទាំង​នេះ​ មិន​ទាន់​ផ្លូវ​ការ​ថា​វា​ពិត​ជា​មាន​មែន​សម្រាប់​មនុស្ស​នៅឡើយ​ទេ គឺ​ត្រូវ​ការ​ការ​ស្រាវជ្រាវ​បន្ថែម។

6. អាច​ជួយ​កាត់​បន្ថយ​ការឈឺធ្មេញ

ម្រេចទាំងក្នុងទម្រង់ជាគ្រាប់ ជា​ម្សៅ ឬ ជា​ប្រេង អាច​ប្រើ​ដើម្បីកាត់​បន្ថយ និង ការពារការឈឺធ្មេញ និង​ពុកធ្មេញ​។​ ពេល​ឈឺ​ធ្មេញ អ្នក​អាច​យក​គ្រាប់​ម្រេច​ទៅសង្កត់ទៅលើធ្មេញ ឬដោយ​ប្រើ​ប្រេងម្រេចលាប​ ពីរឬបីដំណក់ លើធ្មេញដែលឈឺ នោះវា​នឹង​បន្ថយការឈឺចាប់។

៧. អាច​ជួយ​ព្យាបាល​ការ​រលាក ឬ ដំបៅ​ក្នុង​រាង​កាយ

ម្រេច​ខ្មៅ​មាន​សមាសធាតុ​ប្រឆាំង​ការ​រលាក និង សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ដែល​អាច​ជួយព្យាបាល និង​ ការពារ​ការរលាក​ក្នុង​រាង​កាយ ដូចជា​របួស​សាច់​ដុំ ដំបៅក្នុង​ក្រពះ រលាក​ក្នុង​សរសៃរឈាម​ជាដើម។ តែ​យ៉ាង​ណា ការសិក្សាទាំង​នេះ​គឺបានធ្វើ​លើ​សត្វ​កណ្តុ​ប៉ុណ្ណោះ មិន​ទាន់​អាច​សន្និដ្ឋាន​ថា​មាន​ប្រសិទ្ធភាព លើ​មនុស្ស​ដែរ​ទេ គឺ​ត្រូវ​ការ​ការ​សិក្សា​បន្ថែម។

ប្រភព៖

https://www.lybrate.com/topic/benefits-of-black-pepper-and-its-side-effects

https://www.healthline.com/nutrition/black-pepper-benefits#2.-Has-anti-inflammatory-properties