Blog detail

Mar 04, 2020

អាហារ 11 មុខ ដែលជួយដល់ការរំលាយអាហារប្រចាំថ្ងៃរបស់អ្នក

  1. យ៉ាអួ

Photo from Pxhere under Public Domain CC0 1.0 Universal

យ៉ាអួ មានបាក់តេរី ដែលមានឈ្មោះថា Probiotics ដែលជាបាក់តេរីល្អ មាននៅក្នុងពោះវៀនរបស់អ្នក បាក់តេរីនេះមាននាទីជួយក្នុងការរំលាយអាហារ និងរក្សាសុខភាព​​ពោះវៀនរបស់អ្នក។ បាក់តេរី Probiotics ជួយកុំឲ្យ​​ហើមពោះ ​​ទល់លាមក និង រាកផងដែរ។

  1. ផ្លែប៉ោម

Photo by Shelley Pauls on Unsplash

ផ្លែប៉ោម ជាប្រភពដ៏ប្រសើររបស់​​ Pectin ដែលជាសារធាតុសរសៃរ​ ​​ងាយរលាយក្នុងទឹក។ Pectin រលាយនៅក្នុងពោះវៀនជួយផលិតលាមក កាត់បន្ថយការទល់លាមក និង រាក​​​

  1. បន្លែពណ៌បៃតង

Photo by Agence Producteurs Locaux Damien Kühn on Unsplash

បន្លែបែតងសំបូរទៅដោយសារជាតិចិញ្ចឹមដែលជួយក្នុងការរំលាយអាហារ។ វាសំបូរទៅដោយ សារធាតុសរសៃរម៉ាញេស្យូម និង សារធាតុស្ករដែលជួយបង្កើនបាក់តេរីល្អនៅក្នុងពោះវៀន ដើម្បីជួយដល់ការរំលាយអាហារ

  1. សណ្តែក

Photo by Monika Grabkowska on Unsplash

សណ្តែក ក៏ជាប្រភេទអាហារ សំបូរដោយសារធាតុសរសៃរដែលល្អសម្រាប់សុខភាពពោះវៀ​​​​

  1. ខ្លាញ់មិនឆ្អែតដែលមានក្នុង ផ្លែប័រ ប្រេងអូលីវ

Photo by Louis Hansel @shotsoflouis on Unsplash

ខ្លាញ់មិនឆ្អែតជួយរាងកាយរបស់អ្នកក្នុងការស្រូបយកវីតាមីន។ មិនតែប៉ុណ្ណោះ ខ្លាញ់មិនឆ្អែត រួមបញ្ជូលគ្នាជាមួយសារធាតុសរសៃរ ជួយដល់ការរំលាយអាហារ និង ការផលិតលាមក ផ្លែប័រ ក៏សំបូរដោយសារធាតុសរសៃរមានប្រយោជន៍ដល់ការរំលាយអាហារដែរ។

  1. ទឹក និង ទឹកដោះគោ

Photo by ROBIN WORRALL on Unsplash

បើក្រឡេកមើលទៅ ភេសជ្ជៈដែលមិនមានសារធាតុដែលធ្វើឲ្យមានបញ្ហាពោះវៀន នោះគឺ ទឹកនិង ទឹកដោះគោ។ មិនតែប៉ុណ្ណោះ ទឹក ជួយក្នុងការធ្វើឲ្យពោះវៀនធំដើរស្រួលទៀតផង។

  1. ខ្ញី

Photo by ROBIN WORRALL on Unsplash

កាលពីមុន ខ្ញីត្រូវបានប្រើជាថ្នាំដើម្បី ជួយដល់ការរំលាយអាហារឱ្យប្រសើរឡើង។ សារធាតុ លឿងរបស់ខ្ញី មាននាទី បំបាត់ហ្កាសនៅក្នុងក្រពះ។ ខ្ញីក៏ជួយឲ្យអាហារធ្វើដំណើរបានលឿន និង ស្រួលនៅក្នុង ពោះវៀនធំរបស់អ្នកផងដែរ។

  1. ចេក

ចេកសំបូរទៅដោយ ទឹក និង សារធាតុសរសៃរ ដែលជួយឲ្យប្រព័ន្ធរំលាយអាហារដើរស្រួល និង មានភាពទៀងទាត់។ ចេកក៏សំបូរ ប៉ូតាស្យូម ដែល​​ល្អសម្រាប់សុខភាពប្រព័ន្ធរំលាយអាហារផងដែរ។

  1. ល្ហុង

Photo by Debora Cardenas on Unsplash

ល្ហុង សំបូរដោយ អង់ស៊ីម រំលាយអាហារ ដែលមានឈ្មោះថា Papain Papain ជួយក្នុងដំណើរការបំបែកប្រូតេអ៊ីនសរសៃរ។ ជាអង់ស៊ីមដែលសំខាន់ Papain ជួយដល់ការទល់លាមកនិង ហើមពោះ។

  1. ត្រី ពិសេស សាច់ Salmon

Photo by Caroline Attwood on Unsplash

ត្រី Salmon សំបូរទៅដោយសារធាតុ​​ អូមេហ្កា ដែលមាននាទី បន្ថយការរលាកនៅក្នុងរាងកាយ ពិសេសការរលាកនៅក្នុងពោះវៀន ជួយពោះវៀនក្នុងការរំលាយអាហារបានកាន់តែប្រសើរ។

  1. ផ្លែឈើដែលមានជាតិស្ករទាបដូចជា ក្រូច ផ្លែប៊ែរី

Photo by Cecilia Par on Unsplash

ផ្លែឈើដែលមានជាតិស្ករ Fructose តិច មិនងាយនឹងបណ្តាលឲ្យមានហ្កាសនៅក្នុងក្រពះ និង ពោះវៀន ដែលធ្វើឲ្យពោះវៀនរបស់អ្នកដើរស្រួល។

ប្រភព៖

https://www.healthline.com/nutrition/best-foods-for-digestion

https://www.nhs.uk/live-well/eat-well/good-foods-to-help-your-digestion/

https://www.medicalnewstoday.com/articles/271157

https://www.hopkinsmedicine.org/health/wellness-and-prevention/5-foods-to-improve-your-digestion