Blog detail

Feb 17, 2020

ការផ្លាស់ប្តូរសំខាន់ៗ មួយចំនួនដែលកើតមានចំពោះស្ត្រីមានផ្ទៃពោះ

  1. ការផ្លាស់ប្តូរអរម៉ូន អឺស្ត្រូសែន របស់រាងកាយ

អរម៉ូន អឺស្ត្រូសែនគឺជាអរម៉ូនភេទស្ត្រី​ ​ដែលកំឡុងពេលមានផ្ទៃពោះ រាងកាយផលិតអរម៉ូននេះច្រើនបំផុត។ ការកើនឡើងនៃអរម៉ូននេះ អាចធ្វើឲ្យស្ត្រីមានអារម្មណ៍ចាញ់ ចង់ក្អួតខ្លាំងនៅរយៈពេល ខែដំបូង។ បន្ទាប់ពីនោះមក អរម៉ូននេះមាននាទីសំខាន់ក្នុងការជួយដល់ការលូតលាស់របស់គភ៌​​ក្នុងផ្ទៃ។

  1. ឡើងទំងន់ 

Photo by i yunmai on Unsplash

ពេលមានផ្ទៃពោះ ស្ត្រីអាឡើងទម្ងន់ស្របពេលដែលគភ៌ក៏ចាប់ផ្តើមលូតលាស់។ ទោះបីយ៉ាងណា ជួនកាលការឡើងទម្ងន់នេះក៏អាចឲ្យស្រ្តីហើម ដៃ ជើងផងដែរ។ ហេតុនេះហើយ ស្ត្រីមានផ្ទៃពោះមិនអាចទ្រាំទ្រនឹងការងារធ្ងន់ កីឡារជាដើមបាន

  1. បត់ជើងតូចញាប់

នៅពេលមានផ្ទៃពោះ អរម៉ូនរបស់អ្នករំញោចតំរងនោមឲ្យបញ្ចេញកាកសំណល់ ក៏ដូចជាផលិតទឹកនោមច្រើន។ មិនតែប៉ុណ្ណោះ នៅពេលគភ៌កាន់តែធំទៅ គភ៌ក៏ទៅ សង្កត់តម្រងនោម ធ្វើឲ្យស្រ្តីមានផ្ទៃពោះ​​ត្រូវបត់ជើងតូចញឹកញាប់។

  1. ភ្នែកអាចមើលមិនសូវឃើញ 

Photo by Hoang Le Dieu Huyen on Unsplash

ស្ត្រីមួយចំនួនអាចមានអាការម្ញ៉ូប ពិបាកមើលពេលមានផ្ទៃពោះ តែភាគច្រើនពួកគេនឹងប្រែមកធម្មតាវិញនៅពេលសម្រាលកូនហើយ។

  1. ការផ្លាស់ប្តូរចំណង់អាហារ និងរស់ជាតិ

ស្ត្រីមានផ្ទៃពោះភាគច្រើន​​មានការផ្លាស់ប្តូររស់ជាតិពេលបរិភោគអាហារ ដូចជាបរិភោគប្រៃខ្លាំង និង ផ្អែមជាងមុន។ អ្នកខ្លះ ក៏ បរិភោគអាហាររស់ជាតិជូរខ្លាំងដែរ។ មិនមែនតែរស់ជាតិទេ សូម្បីតែក្លិន ក៏ពួកគេងាយនឹងធុំនិងដឹងជាងអ្នកដទៃដែរ

  1. សុដន់រីកធំ

សុដន់របស់ស្ត្រីមានផ្ទៃពោះចាប់ផ្តើមផ្លាស់ប្តូរបន្តិចម្តងនៅពេលដែលរាងកាយរបស់ពួកគេចាប់ផ្តើមត្រៀមផលិតទឹកដោះ។ សុដន់ស្ត្រីមានផ្ទៃពោះ​​នឹងរីកធំ តឹងណែន។

  1. ការផ្លាស់ប្តូរការលូតលាស់សក់ និង ក្រចក

Photo by Kristoffer Jensen on Unsplash

ការផ្លាស់ប្តូរអរម៉ូន អាចធ្វើឲ្យស្ត្រីខ្លះជ្រុះសក់ខុសធម្មតា។ ប៉ុន្តែ ស្ត្រីមួយចំនួន​​បែរជាដុះសក់កាន់តែច្រើន និង ក្រាស់ ជាងមុន។ មិនតែប៉ុណ្ណោះ ពួកគេក៏អាចដុះរោមច្រើនខុសធម្មតានៅលើ ដៃ ជើង មុខ និង ខ្នង ផងដែរ។

  1. វិលមុខ ហើយជួនកាលសន្លប់

នៅពេលគេងផ្ងាលើគ្រែយូរ សរសៃរឈាមធំដែលដឹកនាំឈាមពីរាងកាយផ្នែកខាងក្រោម ទៅកាន់បេះដូងត្រូវបានរារាំង ហើយនេះ អាចនាំឲ្យលំហូរឈាមទៅមកបេះដូង ធ្លាក់ចុះ ជាហេតុនាំឲ្យអត្រាសម្ពាធឈាម ចុះខ្សោយ។ នេះហើយដែលធ្វើឲ្យស្ត្រីមានផ្ទៃពោះ អាចនឹងវិលមុខ អាចសន្លប់ម្តងម្កាលផងដែរ។

  1. ការផ្លាស់ប្តូរសីតុណ្ហភាពរាងកាយ

Photo by Matteo Fusco on Unsplash

សីតុណ្ហភាពរាងកាយរបស់ស្ត្រីមានផ្ទៃពោះ តែងតែកើនឡើងបន្តិច តាំងតែពីចាប់ផ្តើមមានគ៌ភ រហូតដល់ពេលសម្រាល។ ហេតុនេះ ទើបពួកគេតែងត្រូវការបរិភោគទឹកច្រើនជាងមុនដែរ៕