
Feb 04, 2020
តើអ្វីទៅជា អាការៈភ្នែកស្ងួត? ហើយអ្នកត្រូវការពារភ្នែកយ៉ាងណាដើម្បីកុំឲ្យស្ងួត (Dry Eyes)
1. ជៀសវាងកុំឲ្យខ្យល់បក់ត្រូវភ្នែកអ្នកដោយផ្ទាល់
Photo by Radu Florin on Unsplash
ហេតុផលដែលធ្វើឲ្យអ្នកមានភ្នែកស្ងួត គឺដោយសារតែខ្យល់ស្ងួត។ អ្នកគួរតែប្រយ័ត្នកុំឲ្យខ្យល់ចេញពីម៉ាស៊ីនផ្លុំសក់ ម៉ាស៊ីនត្រជាក់ និង កង្ហាបក់តម្រង់មកភ្នែកដោយផ្ទាល់។
2. បន្ថែមសំណើមទៅដល់ខ្យល់នៅជុំវិញខ្លួនអ្នក
ខ្យល់ដែលចេញពី ម៉ាស៊ីនត្រជាក់ និង កង្ហា គឺជាខ្យល់ស្ងួត ហេតុនេះ អ្នកគួរបន្ថែមសំណើមទៅលើខ្យល់ ដោយការប្រើកន្លែងត្រជាក់ ឬ ក្រណាត់ជ្រលក់ទឹក ទៅលើខ្យល់នោះ។
3. សម្រាកភ្នែកខ្លះក្នុងកំឡុងពេលបំពេញការងារយូរ
Photo by Andrei Lazarev on Unsplash
ប្រសិនបើអ្នកកំពុងអានឬធ្វើកិច្ចការផ្សេងទៀតដែលត្រូវការការផ្តោតអារម្មណ៍ អ្នកគួរតែសម្រាកភ្នែកឲ្យបានទៀងទាត់។ អ្នកគួរបិទភ្នែកពី ពីរ ឬ បីនាទី។ ដើម្បីសម្រាកភ្នែក អ្នកក៏អាច ព្រិចភ្នែក ច្រើនដង រយៈពេលប្រមាណ ពីរ ឬ បី វិនាទី ដើម្បីឲ្យទឹកភ្នែករបស់សាយភាយបានស្មើគ្នាលើភ្នែករបស់អ្នក។
4. ដាក់អេក្រង់កុំព្យូទ័ររបស់អ្នកនៅក្រោមកម្រិតភ្នែករបស់អ្នក
Photo from Pxhere under Public Domain CC0 1.0 Universal
ប្រសិនបើអេក្រង់កុំព្យូទ័ររបស់អ្នកខ្ពស់ជាងកំរិតភ្នែក អ្នកនឹងបើកភ្នែកកាន់តែធំ ដើម្បីមើលអេក្រង់។ ការដាក់អេក្រង់កុំព្យូទ័រនៅក្រោមកម្រិតភ្នែក គឺដើម្បីការពារកុំអោយអ្នកបើកភ្នែកធំពេក ព្រោះ បើអ្នកបើកភ្នែកធំ ទឹកភ្នែកអ្នកក៏ហួតច្រើនដែរ ដែលនាំឲ្យស្ងួត។
5. អ្នកគួរសាកល្បង ពាក់វ៉ែនតាការពារកម្តៅថ្ងៃ ឬ វ៉ែនតាការពារផ្សេងទៀត
ការពាក់វែនតាការពារកម្តៅថ្ងៃ អាចជួយការពារអ្នកពីការប៉ះពាល់ដោយផ្ទាល់ជាមួយកាំរស្មី UV។ បន្ថែមពីនេះ អ្នកគួរពាក់វែនតាការពារដែលមានរបាំងការពារផ្នែកខាងលើ និង ចំហៀងភ្នែករបស់អ្នកពីការប៉ះពាល់ជាមួយ ខ្យល់ និង ខ្យល់ស្ងួត។
6. ត្រូវដឹងពីបរិស្ថានដែលអ្នកនៅឲ្យបានច្បាស់
Photo by Daniel Eledut on Unsplash
ខ្យល់នៅរយៈកំពស់ខ្ពស់ដូចជានៅតំបន់វាលខ្សាច់ និង លើយន្តហោះ អាចស្ងួតខ្លាំង។ នៅពេលចំណាយពេលនៅក្នុងបរិយាកាសបែបនេះ អ្នកគួរបិទភ្នែកប្រមាណ ពីរ ឬ បីនាទី ដើម្បីកាត់បន្ថយការហួតទឹកភ្នែករបស់អ្នក។
7. បញ្ឈប់ការជក់បារី និង ជៀសវាងការស្រូបផ្សែងបារី
Photo by Erik Odiin on Unsplash
ប្រសិនបើអ្នកជក់បារី អ្នកគួរសួរគ្រូពេទ្យដើម្បីឲ្យពួកគេជួយអ្នកក្នុងការផ្តាច់ការជក់បារី ។ ប្រសិនបើអ្នកមិនជក់បារីទេ អ្នកគួរនៅឱ្យឆ្ងាយពីអ្នកដែលជក់បារី។ ផ្សែង និង ផ្សែងបារី អាចធ្វើឱ្យរោគសញ្ញាភ្នែកស្ងួតរបស់អ្នកកាន់តែធ្ងន់ធ្ងរទៅ។
8. ប្រើទឹកភ្នែកសិប្បនិមិត្តឲ្យបានទៀងទាត់
បើសិនអ្នកមានអាការស្ងួតភ្នែកជាប្រចាំ អ្នកគួរប្រើថ្នាំដាក់ភ្នែកឲ្យបានទៀងទាត់ បើទោះបីអ្នកមិនចុករោយភ្នែកក៏ដោយ ដើម្បីឲ្យភ្នែកទាំងគូររបស់អ្នកមានសំណើមគ្រប់គ្រាន់។
ប្រភព៖
https://www.mayoclinic.org/diseases-conditions/dry-eyes/symptoms-causes/syc-20371863