Blog detail

Jan 15, 2021

អាហារទាំង ៧ ប្រភេទដែលជួយបំបាត់អាការៈឈឺពោះ

អាការៈឈឺពោះតែងតែកើតមានឡើងលើមនុស្សគ្រប់រូបមិនថាចាស់ឬក្មេងនោះទេ។​​​​ រោគសញ្ញានៃអាការៈនេះមានដូចជា ក្អួតចង្អោរ ហើម​ពោះ ទល់លាមកឬរាករូសជាដើម។ អាការៈឈឺពោះនេះគឺបណ្ដាលមកពីពុលអាហារ ការរំលាយអាហារមិនបានល្អ​​ ការហើមពោះ បញ្ហាស្ត្រេសជាដើម។​ ដើម្បីព្យាបាលបញ្ហាឲ្យមានប្រសិទ្ធិភាពខ្ពស់ លោកអ្នកគួរបរិភោគអាហារទាំង ៧ ប្រភេទនេះដែលមានដូចជា៖

Photo by: healthline

១. ​ខ្ញី៖ ខ្ញីគឺជាបន្លែមួយប្រភេទដែលជួយសម្រួលដល់អាការៈឈឺពោះបានយ៉ាងល្អ។ នៅក្នុងខ្ញីមានសារធាតុគីមីពីរប្រភេទគឺ​ ជីងជឺរ៉ុល ( gingerols ) និង សូហ្គុល​​ ( shogoals ) ដែលមាននាទីសម្រួលឲ្យក្រពះមានដំណើរការល្អដែលជួយក្នុងការរំលាយអាហារបានរហ័ស។ វាក៏ជួយបំបាត់អាការៈក្អួតចង្អោរ និងរាករូសបានផងដែរ។ លោកអ្នកគួរដាក់ខ្ញីលាយជាមួយម្ហូបឬតែដើម្បីទទួលបានប្រសិទ្ធិភាពខ្ពស់។

២. ជីអង្កាម៖ ជីអង្កាមមិនមែនត្រឹមជួយឲ្យខ្យល់ដង្ហើមស្រស់ថ្លាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយការពារអាការៈក្អួតចង្អោរ​​ រាករូស និងជួយកាត់បន្ថយអាការៈឈឺពោះបានផងដែរ។ លោកអ្នកអាចពិសារឆៅ ឬឆ្អិនតាមចំណង់ចំណូលចិត្តដោយវាមានប្រសិទ្ធិភាពដូចគ្នា។

៣. ប្រើប្រាស់ទឹកក្ដៅ៖ កម្ដៅអាចជួយសម្រួលដល់ការឈឺចាប់នៅលើសាច់ដុំ ដូចនេះវាអាចជួយដល់បញ្ហាឈឺពោះនេះបានផងដែរ។ លោកអ្នកអាចងូតទឹកក្ដៅឧណ្ណៗឬុយកទឹកក្ដៅនោះមកស្អំនៅលើពោះដែលអាចជួយបន្ថយការឈឺចាប់បានផងដែរ។

Photo by: Eat this,not that

៤. ពិសារទឹកដូង៖ នៅក្នុងួទឹកដូងសម្បូរទៅដោយជាតិប៉ូតាស្យូម និងម៉ាញេស្យូមដែលសារធាតុទាំងនេះជួយបំបាត់ការឈឺចាប់សាច់ដុំបានយ៉ាងល្អ។

៥. ជៀសវាងបរិភោគអាហារដែលពិបាករំលាយ៖ ការបរិភោគអាហារដែលពិបាករំលាយនឹងធ្វើឲ្យក្រពះធ្វើការរំលាយមិនបានល្អដែលជាមូលហេតុធ្វើឲ្យលោកអ្នកមានបញ្ហានេះ។ អាហារដែលពិបាកក្នុងការរំលាយមានដូចជា​ អាហារបំពង អាហារមានខ្លាញ់ច្រើន អាហារកែច្នៃជាដើម។

ប្រភពៈ MedicalNewsTodayII https://www.medicalnewstoday.com