Blog detail

Jan 24, 2020

វិធីរំសាយកំហឹង ដ៏មានប្រសិទ្ធភាព

 

  1. ដកដង្ហើមឲ្យវែង​ៗ

Photo by Darius Bashar on Unsplash

នៅពេលដែលអ្នកកំពុង​​ខឹង អ្នកអាចមើលរំលងការដកដង្ហើមឲ្យបានវែង ហើយការដកដង្ហើមខ្លីៗមានតែធ្វើឲ្យអ្នកពិបាកទប់អារម្មណ៍លើសដើម។ ហេតុនេះ អ្នកគួរតែដកដង្ហើមឲ្យបានវែង ដោយអង្គុយចុះឲ្យបានស្រួលខ្លួន បន្ទាប់មកដកដង្ហើមឲ្យបានវែងៗតាមច្រមុះ ហើយដកដង្ហើមចេញតាមមាត់។ ព្យាយាមធ្វើបែបនេះឲ្យបានប្រមាណ ទៅ ១០នាទីក្នុងមួយថ្ងៃ។

  1. រំសាយកំហឹងដោយការប្រើភាពកំប្លែង

Photo by Ben White on Unsplash

ជួនកាល អ្នកគិតឃើញរឿងកំប្លែងនៅក្នុងបញ្ហារបស់អ្នក ក៏ប៉ុន្តែនេះក៏មិនមែនមានន័យថាអ្នកគួរឈប់គិតឈប់ខ្វល់ពីបញ្ហាឡើយ។ អ្នកគួរព្យាយាមស្វែងរកគំនិតវិជ្ជមាននៅក្នុងបញ្ហានោះ។ ម្យ៉ាងទៀត ពេលអ្នកខឹង ការមើលរឿងកំប្លែង អានអត្ថបទកំប្លែងក៏អាចជួយអ្នកឲ្យរំសាយកំហឹងបានខ្លះដែរ។

  1. ផ្លាស់ប្តូរបរិយាកាស

Photo by Pablo Orcaray on Unsplash

ពេលខឹង អ្នកគួរតែឲ្យពេលដល់ខ្លួនឯងខ្លះ។ បើអ្នកនៅក្នុងបន្ទប់ ផ្ទះ អ្នកគួរសាកដើរចេញក្រៅ បើកបរទៅទីកន្លែងដែលធំទូលាយដើម្បីឲ្យអ្នកមានពេលវេលាសម្រាក និង គិតបានខ្លះផង។

  1. សរសេរក្នុងកំណត់ហេតុរបស់អ្នក


Photo by Green Chameleon on Unsplash

ការសរសេរគឺជាវិធីល្អបំផុតក្នុងការបញ្ចេញអារម្មណ៍របស់អ្នក ព្រោះពេលអ្នកសរសេរ ចិត្ត និង ដៃរបស់អ្នកភ្ជាប់គ្នា ធ្វើឲ្យអ្នករំសាយអារម្មណ៍បានដោយស្រួល។ អ្នកខ្លះមានទាំងកំណត់ហេតុប្រចាំថ្ងៃព្រោះថា អារម្មណ៍ខឹង ស្ត្រេស នឹងអាចប៉ះពាល់ដល់សុខភាពផ្លូវចិត្តបើអ្នកមិនបញ្ចេញមកខាងក្រៅទេ។

  1. ព្យាយាមនិយាយអំពីបញ្ហាដែលធ្វើឲ្យអ្នកខឹងនោះទៅមិត្តភក្តិ គ្រួសារអ្នក

Photo by Trung Thanh on Unsplash

វិធីមួយទៀតអ្នកអាចធ្វើដើម្បីរំសាយកំហឹង គឺនិយាយវាចេញមកខាងក្រៅ ដោយការនិយាយប្រាប់ ពន្យល់ពីហេតុការណ៍ទាំងនោះ ប្រាប់មនុស្សជិតស្និទ្ធរបស់អ្នក ដូចជា គ្រួសារ និង មិត្តភក្តិ។ម្យ៉ាងទៀត បានស្តាប់ពីយោបល់ដែលពួកគេឲ្យមកអ្នក កាន់តែធ្វើឲ្យអ្នកមើលឃើញបញ្ហានៅក្នុងផ្លួវផ្សេងច្រើនទៀត។

  1. សាកល្បងធ្វើសមាធិ

Photo by Jared Rice on Unsplash

ការសិក្សាបានបង្ហាញថា ការធ្វើសមាធិអាចជួយកាត់បន្ថយអារម្មណ៍តានតឹង ស្រ្តេស ក៏ដូចជា កំហឹងផងដែរ។ ដូច្នេះ អ្នកគួរតែសាកល្បងការធ្វើសមាធិដើម្បីរំសាយកំហឹង និង ធ្វើឲ្យអារម្មណ៍ស្ងប់ផងដែរ។

  1. គេងឲ្យបានគ្រប់គ្រាន់

Photo by bruce mars on Unsplash

ការគេងមិនបាន​​គ្រប់គ្រាន់អាចធ្វើឲ្យ​​អារម្មណ៍របស់អ្នកប្រែប្រួលឆាប់រហ័ស ដែលអាចឲ្យអ្នកឆាប់មួម៉ៅ ឆាប់ខឹង ខឹងច្រើនខុសធម្មតាផងដែរ។ ហេតុនេះដើម្បីឲ្យអ្នកមានអារម្មណ៍ ល្អ និង ស្ងប់ អ្នកគួរតែគេងឲ្យបានគ្រប់គ្រាន់។

  1. ស្តាប់បទភ្លេង

Photo by Alireza Attari on Unsplash

ការស្តាប់ភ្លេង ចំរៀង អាចជាវិធីងាយបំផុតមួយដែលអាចជួយឲ្យអ្នករំសាយកំហឹងបាន។ ប៉ុន្តែ អ្នកគួរតែស្តាប់បទភ្លេងដែល​​​ស្រទន់ ព្រោះថា តន្ត្រីស្រទន់អាចធ្វើឲ្យអ្នក​​ដកដង្ហើមបានប្រសើរមួយ ដែលអាចឲ្យអ្នកមានអារម្មណ៍ធូរស្រាលឡើង។

  1. ហាត់ប្រាណ

Photo by Jan Kolar (www.kolar.io) on Unsplash

នៅពេលអ្នកខឹង ការធ្វើលំហាត់ប្រាណមួយចំនួនដូចជា ការដើរ រត់ ជិះកង់ អាចជួយឲ្យអ្នកគ្រប់គ្រងកំហឹងបានល្អជាងមុន។ ពេលអ្នកហាត់ប្រាណ ខ្លួនរបស់អ្នកបញ្ចេញអរម៉ូន endorphins ដែលជាអរម៉ូន​​ធ្វើឲ្យអ្នកមានអារម្មណ៍វិជ្ជមាន និង រីករាយជាងមុន។

  1. សាកល្បងការស្រមើស្រមៃ

Photo by Radu Florin on Unsplash

ការគិតពីរឿងផ្សេងមួយរយៈក៏អាចជួយឲ្យអ្នករំសាយកំហឹងបានដែរ។ ព្យាយាម​​ស្រមៃពីទីកន្លែងស្រស់ស្អាតដែលអ្នកចង់ទៅ ហើយគិតថាខ្លួនឯងនៅទីនោះ។ ដកដង្ហើមឲ្យបានវែង ហើយ រំសាយនូវបញ្ហាទាំងអស់ក្នុងខួរក្បាលរបស់អ្នក។

ប្រភព៖

https://www.healthline.com/health/how-to-release-anger

https://www.wikihow.com/Release-Anger

 

https://www.psychologytoday.com/us/blog/mindful-anger/201405/the-five-steps-mindfully-releasing-anger