Blog detail

Jan 14, 2021

ផលប៉ះពាល់នៃការប្រើប្រាស់ទូរស័ព្ទដោយមិនបានសំអាត

​ ការប្រើទូរស័ព្ទដូចជា​ ការប្រើម្រាមដៃចុច ការលើកយកមកនិយាយអាចចម្លងមេរោគពីលើទូរស័ព្ទមកលើផ្ទៃមុខឬដងខ្លួនរបស់យើងបានយ៉ាងងាយ។​​ ការសិក្សាមួយបានបង្ហាញថា​​ នៅលើអេក្រង់ទូរស័ព្ទមានមេរោគរហូតដល់ជាង ១៧០០០​​ ប្រភេទហើយវាមានភាពកខ្វក់ខ្លាំងជាងបង្គន់ទៅទៀត។ 

មេរោគឬវីរុសទាំងនោះអាចបង្កជាគ្រោះថ្នាក់មកដល់រាងកាយយើងជាច្រើនដូចជា៖ 

Photo by: Pixabay

១. ធ្វើឲ្យមានការចម្លងមេរោគនូវលើផ្ទៃមុខដែលបង្កឱ្យឡើងមុន ប្រតិកម្ម រមាស់ជាដើម

២. ងាយចម្លងវីរុសឬបាក់តេរីដែលងាយបង្កជំងឺផ្សេងៗដល់រាងកាយ

៣. ងាយនឹងកើតជំងឺផ្លូវដង្ហើម

ដូចនេះដើម្បីកម្ចាត់មេរោគទាំងនោះចេញពីអេក្រង់ទូរស័ព្ទឲ្យបានស្អាតល្អ​​ លោកអ្នកគួរអនុវត្តតាមវិធីសាស្ត្រទាំងនេះ៖

១. ប្រើទឹកសម្អាតទូរស័ព្ទ៖ ទឹកសម្អាតទូរស័ព្ទអាចកំចាត់ធូលី និងមេរោគចេញពីលើអេក្រង់ទូរស័ព្ទបានយ៉ាងល្អ ដោយមិនធ្វើឲ្យខូចអេក្រង់ទូរស័ព្ទឬជ្រាបចូលក្នុងទូរស័ព្ទនោះឡើយ។​ លោកអ្នកគួរធ្វើការសម្អាតមួយថ្ងៃឲ្យបានម្ដងឬបន្ទាប់ពីធ្វើដំណើរមកពីខាងក្រៅ។

Photo by: Pixabay

២. ប្រើក្រណាត់ទន់៖ ក្រណាត់មានប្រសិទ្ធិភាពខ្ពស់ក្នុងការសម្អាតបាក់តេរី និងធូលីចេញពីទូរស័ព្ទដោយចំណាយថវិការតិច និងមិនធ្វើឲ្យកកិតអេក្រង់ទូរស័ព្ទ។ នៅពេលចាប់ផ្ដើមសម្អាត​ លោកអ្នកគួរបិទទូរស័ព្ទដើម្បីមើលធូលីឲ្យបានច្បាស់ទើបជូតបានស្អាតល្អ និងព្យាយាមជូតសម្អាតឲ្យបានសព្វ។

៣. ស្កុត៖ ជាតិស្អិតរបស់ស្កុតមានមុខងារចាប់ធូលីចេញពីលើអេក្រង់ទូរស័ព្ទបានយ៉ាងងាយព្រមទាំងមិនប៉ះពាល់ដល់អេក្រង់នោះទេ។

៤. ជៀសវាងប្រើអាល់កុល៖ ការសម្អាតអេក្រង់ទូរស័ព្ទដោយប្រើអាល់កុលអាចបណ្ដាលឲ្យជាតិអាល់កុលជ្រាបចូលទៅក្នុងទូរស័ព្ទដែលជាហេតុធ្វើឲ្យទូរស័ព្ទលោកអ្នកដំណើរការមិនល្អឬខូចតែម្ដង។

Photo by: Pixabay

៥. ហាមប្រើក្រដាស៖ ការប្រើក្រដាសឬកន្សែងពោះគោមកជូតអាចធ្វើឲ្យកកិតអេក្រង់ឬប្រេះអេក្រង់បាន។​

ប្រភពៈ Digitaltrends II https://www.digitaltrends.com

TIME II https://time.com/5310453/clean-my-phone/