Blog detail

Jan 13, 2021

ស្ត្រីដែលមានស្នាមសង្វារគួរប្រើសារធាតុទាំង៥ នេះ

 

ស្នាមសង្វារឬភាសាអង់គ្លេសហៅថា Stretch Marksគឺជាស្នាមឆ្នូតៗពណ៌សឬក្រហមដែលកើតមាននៅលើជើង ស្មា ដៃ ពោះជាដើមហើយកើតឡើងទាំងមនុស្សស្រី និងមនុស្សប្រុស។ ស្នាមសង្វារភាគច្រើនកើតឡើងនៅពេលស្បែកចាប់ផ្ដើមរីកឬរួមពោលគឺ នៅពេលឡើងឬស្រកទម្ងន់​​​​​​​ និងមួយវិញទៀតកើតឡើងទៅលើអ្នកមានផ្ទៃពោះ។ ការកំចាត់ស្នាមសង្វារអាចប្រព្រឹត្តទៅតាមវិធីច្រើនយ៉ាងដូចជា​ តាមវេជ្ជសាស្ត្រ ការប្រើប្រាស់ផលិតផល ការបាញ់កាំរស្មីជាដើមប៉ុន្តែវិធីសាស្ត្រទាំងនោះត្រូវការប្រើប្រាស់ថវិការច្រើន។​ ដូចនេះដើម្បីបំបាត់ស្នាមសង្វារដោយប្រើប្រាស់ថវិការតិច លោកអ្នកអាចប្រើប្រាស់សារធាតុទាំង ៥ យ៉ាងនេះដូចជា៖

Photo by: holistickenko

 

១. ប្រើប្រាស់វីតាមីន A Retenoid ដែលមាននៅក្នុងវីតាមីន A មានអត្ថប្រយោជន៍ជួយឲ្យស្បែកម៉ត់ និងក្មេងជាងវ័យជាពិសេសជួយបំបាត់ស្នាមសង្វារនៅលើដងខ្លួនរបស់លោកអ្នកបានយ៉ាងមានប្រសិទ្ធិភាព។ ការបរិភោគការ៉ុតឬដំឡូងជ្វាក៏ជួយបង្កើនវីតាមីន A នៅក្នុងរាងកាយបានផងដែរ។

២. ស្ករស៖ អ្នកជំនាញផ្នែកស្បែកបានណែនាំឲ្យយកល្បាយស្ករសមកដុសនៅត្រង់កន្លែងដែលមានស្នាមសង្វារ។​ លាយល្បាយស្ករនោះដោយប្រើស្ករស​​ ១ ពែងលាយជាមួយប្រេងអូលីវឬប្រេងដូងចំនួន​ ១/៤ នៃកូនកែវ បន្ថែមក្រូចឆ្មា បន្ទាប់មកយកទៅខាត់ត្រង់កន្លែងមានស្នាមសង្វារដោយទុកចោលរយៈពេល ៨ ទៅ​ ១០ នាទី​​​​ហើយអនុវត្តពី ៤​ ទៅ ៥ ដងក្នុងមួយសប្ដាហ៍។

Photo by:india MART 

៣.​​ បន្ទាលកន្ទុយក្រពើ៖ បន្ទាលកន្ទុយក្រពើស្រស់មិនត្រឹមតែជួយបំបាត់ស្នាមសង្វារមួយមុខប៉ុណ្ណោះទេ ប៉ុន្តែវាជួយឲ្យស្បែកមានសំណើម​ និងទន់ថែមទៀត។ យកបន្ទាលកន្ទុយក្រពើស្រស់មកលាបជារៀងរាល់ថ្ងៃបន្ទាប់ពីសម្អាតខ្លួនរួចជួយបំបាត់ស្នាមសង្វារបានយ៉ាងល្អ។

៤. អាស៊ីត Hyaluronic៖​​ កូឡាសែនដែលមាននៅក្នុងស្បែករបស់លោកអ្នកជួយឲ្យស្បែកភ្លឺថ្លា និងមានសុខភាពល្អ។ នៅពេលដែលវ័យរបស់មនុស្សកាន់តែចាស់ កូឡាសែននៅក្នុងរាងកាយកាន់តែបាត់បង់។ ដូចនេះលោកអ្នកគួរប្រើផលិតផលដែលមានផ្ទុកអាស៊ីត Hyaluronic ដើម្បីជួយបង្កើនកូឡាសែននៅក្នុងស្បែក និងជួយកំចាត់ស្នាមសង្វារបានផងដែរ។

៥. ប្រេងដូង៖ ដោយសារតែស្នាមសង្វារកើតឡើងដោយសារការខូចខាតស្បែក លោកអ្នកអាចប្រើប្រាស់ប្រេងដូងយកមកព្យាបាល។ ការសិក្សាមួយបានបង្ហាញថា​​​​​ ប្រេងដូងមានមុខងារជួយព្យាបាលស្បែកខូចបានយ៉ាងរហ័ស។ ប៉ុន្តែបើលោកអ្នកគួរជៀសវាងប្រើប្រាស់ប្រេងដូងប្រសិនមានអាការៈអាឡែកស៊ីជាមួយនឹងប្រេងធម្មជាតិមួយនេះ។

 

ប្រភពៈ Healthline II https://www.healthline.com