Blog detail

Jan 13, 2021

មូលហេតុដែលបណ្តាលឲ្យឈឺធ្មេញ នៅពេលបរិភោគជាតិផ្អែម

អាហារមួយចំនួនដែលយើងទទួលទានជារៀងរាល់ថ្ងៃ មានផ្ទុកសារធាតុស្ករច្រើន ដែលអាចបណ្តាលឲ្យឈឺធ្មេញ។ មូលហេតុដែលបណ្តាលឲ្យធ្មេញឈ នៅពេលបរិភោគជាតិស្កររួមមាន៖

១.​ ការពុកធ្មេញនៅពេលដែលលោកអ្នកទទួលទានសារធាតុកាបូនអ៊ីដ្រាត ហើយប៉ះពាល់ជាមួយបាក់តេរី វាបង្កើតជាអាស៊ីតនៅក្នុងមាត់ ដែលអាចបណ្តាលឲ្យពុកធ្មេញ នាំឲ្យធ្មេញងាយប្រតិកម្មជាមួយនឹងជាតិស្ករ។

Photo by:Stuff.co.nz

 

២. ការប្រហោងធ្មេញ៖ ប្រហោងធ្មេញ អាចបណ្តាលឲ្យជាតិស្ករ សារធាតុរាវ បាក់តេរី និងអាស៊ីត ធ្លាក់ចូលទៅក្នុងធ្មេញ ហើយធ្វើឲ្យមានភាពឈឺចាប់។

៣. ការចុះខ្សោយនៃអញ្ចាញ៖ នៅពេលអាយុរបស់អ្នកកាន់តែច្រើន អញ្ចាញរបស់អ្នកចាប់ផ្តើមខ្សោយ ដែលបណ្តាលឲ្យផ្ទៃធ្មេញខាងក្រោម ងាយប្រតិកម្មជាមួយនឹងអាស៊ីតក្នុងជាតិស្ករ។

៤. ការខាត់ធ្មេញឲ្យស៖ នៅក្នុងបច្ចេកវិទ្យាធ្ចើធ្មេញស គេប្រើប្រាស់សារធាតុ អ៊ីដ្រូសែន ពែអុកស៊ីត (hydrogen peroxide) ដោយបញ្ជ្រាបសារធាតុនោះចូលទៅដល់បណ្តូលធ្មេញ ដែលបណ្តាលឲ្យធ្មេញងាយប្រតិកម្មនឹងសារធាតុស្ករ។

ប្រភព៖ Healthline II https://www.healthline.com/