Blog detail

Jan 12, 2021

វិធីសាស្ត្រទាំង​ ៥ ចំណុចក្នុងការផ្ដាច់ការសេពសុរា

ការសេពសុរាគឺជារឿងមួយដែលសាមញ្ញសម្រាប់មនុស្សពេញវ័យនៅក្នុងសង្គម។ ទោះបីជាពួកគេយល់ដឹងពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីការសេពសុរាមកហើយក្ដី​​​​​ ប៉ុន្តែពួកគេនៅតែពុំព្រមផ្ដាច់​ឬពិសារក្នុងបរិមាណតិចជាងមុននោះឡើយ។ ទោះបីជាយ៉ាងណាលោកអ្នកដែលចូលចិត្តសេពសុរាត្រូវតែរកវិធីសាស្ត្រក្នុងការកាត់បន្ថយការពិសារ ឬផ្ដាច់ចោលតែម្ដងដើម្បីទទួលបានសុខភាពល្អ។​​ ទាំងនេះគឺជាវិធីសាស្ត្រទាំង​ ៥ ចំណុចក្នុងការផ្ដាច់ការសេពសុរា៖ 

១. កាត់បន្ថយបន្តិចម្ដងៗ៖​ ​លោកអ្នកត្រូវមានទំនួលខុសត្រូវខ្ពស់ចំពោះការពិសារពោលគឺ ត្រូវកំណត់ការពិសារឲ្យបានត្រឹមត្រូវ​​​ កំណត់ពេល បរិមាណក្នុងការពិសារ​ និងកាត់បន្ថយសន្សឹមៗ។ ជៀសវាងការពិសារហួសកម្រិត​ ពិសារតាមចំណង់ដែលនេះបណ្ដាលឲ្យលោកអ្នកពិបាកក្នុងការផ្ដាច់។

Photo by: Discover Magazine

២. ត្រូវគិតពីសុខភាពជាងចំណង់៖ នៅអំឡុងពេលអ្នកចាប់ផ្ដើមកាត់បន្ថយការពិសារសុរា​ លោកអ្នកប្រាកដជាមានចំណង់ខ្លាំងក្នុងការពិសារ។ ដូចនេះលោកអ្នកត្រូវតាំងចិត្តហើយត្រូវគិតគូពីសុខភាព​​ និងផលអវិជ្ជមាននៃសេពសុរាមកលើរាងកាយ។​​ អនុវត្តបែបនេះជាប្រចាំដើម្បីឲ្យការផ្ដាច់កាន់តែមានប្រសិទ្ធិភាព។

៣. បង្កើតក្រុមផ្ដាច់សុរា៖ លោកអ្នកគួរស្វែងរកក្រុមដែលចង់ផ្ដាច់សុរាដួចគ្នា ដូចនេះវាក៏ជួយបង្កើនឱកាសក្នុងការផ្ដាច់កាន់តែមានប្រសិទ្ធិភាព។ នៅក្នុងក្រុមគួរការមានពិភាក្សាអំពីប្រធានបទសុខភាព វិធីផ្ដាច់សុរាឬប្រធានបទផ្សេងៗក្រៅពីការផឹកសុរា។

Photo by:Beverage daily

៤. រកភេសជ្ជៈថ្មីមកជំនួស៖ ដើម្បីបញ្ចៀសការសេពសុរា​​​ លោកអ្នកគួរស្វែងរកភេស្ជ​ជៈផ្សេងមកជំនួសស្រាដូចជា ទឹកផ្លែឈើ ទឹកត្រចៀកកាំ ទឹកប៉ូវកម្លាំងជាដើម។ ការពិសារភេស្ជ​ជៈទាំងនេះជួយលោកអ្នកក្នុងការផ្ដាច់សុរាហើយថែមទាំងជួយសុខភាពរបស់លោកអ្នកបានទៀតផង។

៥. ដើរលំហែកាយ និងហាត់ប្រាណ៖​ ការដើរកម្សាន្តលំហែអារម្មណ៍ និងធ្វើលំហាត់ប្រាណជួយឲ្យលោកអ្នកភ្លេច និងបាត់ចំណង់ក្នុងការពិសារស្រាបានយ៉ាងងាយ។ ធ្វើដំណើរកម្សាន្តដោយមិនយកស្រាទៅទទួលទានជួយកាត់បន្ថយចំណង់ និងផ្ដល់សុវត្ថិភាពដល់លោកអ្នកផងដែរ។

ប្រភព៖ Healthline II https://www.healthline.com