
Jan 17, 2020
វិធីរក្សាអនាម័យប្រដាប់ភេទ ស្ត្រី
ដើម្បីរក្សាអនាម័យ ស្រ្តីខ្លះព្យាយាមប្រើផលិតផលដែលមានក្លិនក្រអូប ដោយគិតថាផលិតផលទាំងនោះនឹងជួយសម្អាតប្រដាប់ភេទរបស់គេ។ តើនេះត្រឹមត្រូវទេ? នៅពេលដែលនិយាយអំពី ប្រដាប់បន្តពូជ ការអប់រំពិតជាសំខាន់ណាស់។ ក្មេងស្រីមួយចំនួនអាចសិក្សាពី អ៊ីនធើណេត ដឹងពីមិត្តភក្តិ ឬ ពីម្តាយ។ តែជួនកាល មានរឿងខ្លះអ្នកមិនធ្លាប់ដឹងពីអ្នកណាមួយទេ ហេតុនេះ ខាងក្រោមគឺជាវិធីមួយចំនួនដើម្បីរក្សាអនាម័យរបស់មិត្តស្ត្រីទាំងអស់៖
1. កុំព្យាយាមលាងសម្អាតទ្វារមាសរបស់អ្នកដោយសាប៊ូ ឬ ផលិតផលអនាម័យស្ត្រី លើកលែងតែនេះវាជាវេជ្ជបញ្ជារបស់គ្រូពេទ្យ៖
Photo from Pxhere under Public Domain CC0 1.0 Universal
នៅក្នុងរាងកាយក៏ដូចជាទ្វារមាសរបស់អ្នកមានបាក់តេរីមានប្រយោជន៍ដែលជួយកម្ចាត់មេរោគ និង សម្អាតប្រដាប់បន្តពូជស្ត្រី រួចជាស្រេច។ ការប្រើប្រាស់ផលិតផលលាងសម្អាតនានា អាចសម្លាប់បាក់តេរីមានប្រយោជន៍ទាំងនោះ ហើយអាចបង្កឲ្យមានបាក់តេរីថ្មី និង អាចធ្វើឲ្យកម្រិត PH របស់អ្នកប្រែប្រួល ផង។
2. អ្នកគួរប្រើកន្សែងពោះគោដែលស្អាតរៀងរាល់ពេល
Photo from Pxhere under Public Domain CC0 1.0 Universal
អ្នកគួរលាងសម្អាតកន្សែង ឬ ក្រណាត់លាងសម្អាតបន្ទាប់ពីអ្នកប្រើវា។ ការប្រើកន្សែងពោះគោដែលបានប្រើរួចម្តងហើយអាចមិនមែនជាការល្អ ព្រោះថា បាក់តេរីមិនល្អអាចនៅជាប់នឹងផ្ទៃកន្សែងទាំងនោះ ដែលងាយធ្វើឲ្យអ្នកឆ្លងមេរោគ។
3. ផ្លាស់ប្តូរសំឡីអនាម័យ និង សំលៀកបំពាក់ក្នុងឲ្យបានទៀងទាត់ពេលអ្នកមករដូវ
ពេលមានរដូវម្តងៗ អ្នកតែងមានអារម្មណ៍ថាកខ្វក់នៅទីនោះ។ វាមិនអីទេ។ បើអ្នកផ្លាស់សំឡីអនាម័យ និង សំលៀកបំពាក់ក្នុង បានទៀងទាត់ និងប្រើកន្សែងស្អាត អ្នកនឹងមិនងាយឆ្លងមេរោគទេ។
4. សូមលាងសម្អាតផ្នែកខាងក្រៅទ្វាមាសរបស់អ្នកដោយទឹកក្តៅ អ៊ុនៗ ឬ mild soap ជារៀងរាល់ថ្ងៃ
តំបន់ខាងក្រៅទ្វាមាស របស់អ្នកគួរតែត្រូវបានលាងសម្អាត ឲ្យបានម្តងជារៀងរាល់ថ្ងៃ ដោយប្រើទឹកក្តៅអ៊ុនៗ ឬ សាប៊ូ mild soap។
5. បរិភោគអាហារដើម្បីសុខភាព
អាហារមិនត្រឹមតែសំខាន់សម្រាប់រាងកាយប៉ុណ្ណោះទេ តែក៏សំខាន់សម្រាប់ប្រដាប់បន្តពូជផងដែរ។ អ្នកគួរព្យាយាមបរិភោគទឹកឲ្យបានគ្រប់គ្រាន់ដើម្បីកុំឲ្យខ្សត់ជាតិទឹក។ ម្យ៉ាងទៀត ការបរិភោគ យាអ៊ួ រាល់ថ្ងៃក៏ល្អសម្រាប់ទ្វាមាសរបស់អ្នកដែរព្រោះថាយាអ៊ួមានផ្ទុកបាក់តេរីមានប្រយោជន៍ដែលជួយលាងសម្អាតទ្វាររបស់អ្នក។
6. សូមព្យាយាមកុំលេបថ្នាំផ្សះ
Photo from Pxhere under Public Domain CC0 1.0 Universal
នៅពេលមានរបួស ឬ ជំងឺ ភាគច្រើន អ្នកលេបថ្នាំផ្សះដើម្បីបំបាត់ការឈឺចាប់។ ប៉ុន្តែការលេបថ្នាំផ្សះច្រើនអាចធ្វើឲ្យសុខភាពទ្វាមាសរបស់អ្នកចុះខ្សោយព្រោះថាថ្នាំផ្សះទៅកំចាត់បាក់តេរីក្នុងរាងកាយ រួមទាំងបាក់តេរីដែលមានប្រយោជន៍សម្រាប់ប្រដាប់បន្តពូជរបស់អ្នកផងដែរ។ សូមប្រុងប្រយ័ត្នក្នុងការប្រើប្រាស់ថ្នាំផ្សះ។
7. រក្សាតំបន់ត្រង់ប្រដាប់បន្តពូជរបស់អ្នកឲ្យស្អាត និង ស្ងួតជានិច្ច
ការដែលស្បែករបស់អ្នកមិនស្ងួត អាចជាកន្លែងដែលបង្កឲ្យមានបាក់តេរី និង ក្លិនមិនល្អ។ ហេតុនេះ អ្នកគួរតែប្រើក្រដាសអនាម័យដើម្បីជូតស្បែកត្រង់កន្លែងនោះឲ្យបានស្អាត និង ស្ងួតបន្ទាប់ពីបត់ជើងរួច។ មួយវិញទៀត អ្នកគួរប្រើខោទ្រនាប់ក្នុង ដែលផលិតដោយកប្បាស 100% ពិសេសពណ៌ស ព្រោះថា ខោបែបនេះអាចធ្វើឲ្យមានខ្យល់ចេញចូលគ្រប់គ្រាន់ អាចជួយឲ្យស្ងួត ព្រមទាំងបង្ការមិនឲ្យមានកន្តួលរមាស់ថែមទៀតផង។
8. អនុវត្តការរួមភេទដោយមានសុវត្ថិភាព
ពេលរួមភេទ អ្នកគួរស្រោមអនាម័យដើម្បីការពារការឆ្លងមេរោគពីដៃគូររបស់អ្នក។
9. អ្នកគួរងូតទឹកផ្កាឈូក ជាជាងត្រាំក្នុងអាងត្រាំទឹកយូរ
Photo by Hannah Xu on Unsplash
ពពុះសាប៊ូដុះខ្លួន សាប៊ូកក់សក់ ដែលមាននៅក្នុងអាងត្រាំទឹកអាចទៅរំខានទ្វាមាសរបស់អ្នក ដោយសម្លាប់បាក់តេរីមានប្រយោជន៍នៅទីនោះ។ ម្យ៉ាងទៀត ទឹកដែលអ្នកត្រាំ អាចមានមេរោគ ឬ បាក់តេរីមិនល្អ ដែលអាចទៅរំខាន និងអាចបង្កឲ្យឆ្លងមេរោគផងដែរ។
ប្រភព៖
https://www.healthywomen.org/content/article/feminine-hygiene-tips
https://www.drelist.com/blog/genital-hygiene-for-females/