Blog detail

Jan 11, 2021

អត្ថប្រយោជន៍នៃផ្លែប័រ

ផ្លែប័រគឺជា ផ្លែឈើមួយប្រភេទដែលសម្បូរទៅដោយអាហាររូប្ថម្ភ វីតាមីន និងសាធាតុចិញ្ចឹមចាំបាច់ដែលរាងកាយត្រូវការជាប្រចាំ។ ការទទួលទានផ្លែប័រ ទទួលបានអត្ថប្រយោជន៍ដូចជា៖

Photo by:unsplash 

១. ផ្ទុកប៉ូតាស្យូមច្រើនជាងចេក៖ នៅក្នុងផ្លែប័រមានផ្ទុកនូវសារធាតុប៉ូតាស្យូមច្រើន ដែលអាចជួយដល់ការគ្រប់គ្រងសម្ពាធឈាម កាត់បន្ថយបញ្ហាបេះដូង​ ស្ត្រូក និងបញ្ហាតម្រងនោម។

២. ប្រភពនៃកាកសរសៃ​ fiber៖ ផ្លែប័រ ស​ម្បូរទៅដោយកាកសរសៃ fiber ដែលជាសារធាតុមួយ ជួយដល់ការសម្រកទម្ងន់ បញ្ចុះកម្រិតជាតិស្ករនៅក្នុងឈាម និងកាត់បន្ថយអត្រានៃការកើតជំងឺផ្សេងៗ។

Photo by:Medlife

 

៣. កាត់បន្ថយសារធាតុកូឡេស្តេរ៉ល់ (cholesterol)៖ ការសិក្សាមួយបានបង្ហាញថា​ ការទទួលទានផ្លែប័រអាចជួយកាត់បន្ថយសារធាតុកូឡេស្តេរ៉ល់អាក្រក់នៅក្នុងរាងកាយបាន​ ២២ ភាគរយ និងបញ្ចុះសារធាតុទ្រីគ្លីសេរីត (Triglyceride) ដែលជាសារធាតុបណ្តាលឲ្យកើតជំងឺបេះដូងបាន ២០ ភាគរយ។

៤. ជំនួយដល់សុខភាពភ្នែក៖ ផ្លែប័រមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មដូចជា លូតេអ៊ីន (lutein) និងហ្សៀសាន់ធីន (zeaxanthin) ដែលជួយឲ្យភ្នែកមានសុខភាពល្អប្រសើរ។

៥. ជួយដល់ការសម្រកទម្ងន់៖ នៅក្នុងផ្លែប័រ មានផ្ទុកសារធាតុខ្លាញ់តិច​ និងសម្បូរទៅដោយកាកសរសៃ fiber ដែលអាចជួយដល់ការសម្រកទម្ងន់របស់លោកអ្នក។

ប្រភព៖ Healthline: https://www.healthline.com