
Jan 11, 2021
វិធីសម្អាតកំប៉ុងទឹកដោះគោទារក
ការលាងសម្អាតសម្ភារៈប្រើប្រាស់របស់ទារក គឺជារឿងសំខាន់ណាស់សម្រាប់មាតាបិតាគ្រប់រូប ដើម្បីឲ្យកូនទទួលបានសុខភាពល្អ។ ការលាងសម្អាតមិនបានស្អាត ជាហេតុនាំឲ្យទារកងាយរងការកើតជំងឺផ្សេងៗ។ នេះគឺជា គន្លឹះក្នុងការសម្អាតកំប៉ុងទឹកដោះគោរបស់ទារកឲ្យបានស្អាតល្អ៖
១. លាងដៃ៖ លាងដៃរបស់លោកអ្នកជាមួយទឹក និងសាប៊ូឲ្យបានស្អាតក្នុងរយៈពេល ២០ វិនាទី។
២. រៀបចំប្រដាប់ប្រដាប់ដាដាក់ផ្សេងៗគ្នា៖ រៀបចំ ដបទឹកដោះគោ ក្បាលជញ្ជក់ គម្របផ្សេងៗពីគ្នា។

៣. លាងជម្រះ៖ លាងសម្ភារៈរបស់ទារកដោយបើកទឹកបង្ហូរ ជៀសវាងការត្រាំសម្ភារៈនៅក្នុងទឹក។
៤. លាងសម្អាតដបផ្សេងពីន្លែងលាងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ៖ ប្រើប្រាស់កន្លែងលាង និងប្រដាប់លាងសម្ភារៈរបស់ទារក ផ្សេងពីកន្លែងលាង និងសម្ភារៈសម្អាតជាប្រចាំ។
៥. លាងដបជម្រះពីសាប៊ូជាលើកទីបី ដោយបើកទឹកបង្ហូរ និងជាមួយទឹកស្អាត។
៦. សម្ងួតដោយហាលខ្យល់៖ រៀបចំសម្ភារៈប្រើប្រាស់របស់ទារក នៅកន្លែងស្អាត ស្ងួត និងមានខ្យល់ចេញចូល។ ចៀសវាងការសម្ងួតដោយប្រើប្រាស់ក្រណាត់។
៧. ត្រាំទឹកក្តៅ៖ ស្រុះសម្ភារៈប្រើប្រាស់របស់ទារក ក្នុងទឹកពុះរយៈពេល ៥ នាទី និងប្រើប្រាស់ដង្កៀបស្អាតមកស្រង់ចេញ។
ប្រភព៖ CDC II How to Clean, Sanitize, and Store Infant Feeding Items | Healthy Childcare | Hygiene | Healthy Water | CDC