Blog detail

Jan 08, 2021

រោគសញ្ញានៃការខ្វះជាតិដែក

ជាតិដែក ជាសារធាតុសំខាន់មួយសំរាប់សុខភាពរបស់អ្នក។ លោកអ្នកអាចទទួលបានជាតិដែកតាមរយៈការទទួលទាន សាច់ បន្លែ ផ្លែឈើផ្សេងៗ។ កង្វះជាតិរ៉ែនៅក្នុងរាងកាយអាចបណ្តាលមក ការទទួលទានជាតិរ៉ែមិនគ្រប់គ្រាន់ ជំងឺរលាកពោះវៀន ការកើនឡើងតម្រូវការជាតិដែករបស់រាងកាយ កំឡុងពេលមានផ្ទៃពោះ និងការបាត់បង់ឈាមច្រើន។ អ្នកដែលមានជាតិដែកនៅក្នុងរាងកាយមិនគ្រប់គ្រាន់​ អាចមានរោគសញ្ញាទាំងនេះ៖

Photo by:ABC News

១. អស់កម្លាំងខុសប្រក្រតី៖ អាការៈអស់កម្លាំងខុសធម្មតា​ ជារោគសញ្ញាដែលនិយមកើតទៅលើអ្នកដែលខ្វះជាតិដែក។ វាបណ្តាលពីកង្វះប្រូតេអ៊ីន ហេម៉ូក្លូប៊ីន (Hemoglobin) ដែលជាប្រូតេអ៊ីនដឹកនាំអុកស៊ីសែនចូលទៅក្នុងរាងកាយ។

២. ស្លេកស្លាំង៖ មនុស្សដែលមានបញ្ហាកង្វះជាតិដែក មានអាការៈស្លេកស្លាំងនៅត្រង់មុខ អញ្ចាញធ្មេញ បបូរមាត់ ខាងក្នុងត្របកភ្នែកខាងក្រោម និងក្រចក។ វាកើតឡើងដោយសារអត្រាជាតិដែកនៅក្នុងរាងកាយទាប ដែលបណ្តាលឲ្យឈាមមានពណ៌ក្រហមស្រាលជាងមុន។

៣. ដកដង្ហើមខ្លីៗ៖ ប្រូតេអ៊ីនហេម៉ូក្លូប៊ីន (Hemoglobin) ជួយឲ្យគ្រាប់ឈាមក្រហមដឹកនាំអុកស៊ីសែនចូលពេញរាងកាយ ហើយនៅពេលដែលបរិមាណជាតិដែកធ្លាក់ចុះ ប្រូតេអ៊ីនហេម៉ូក្លូប៊ីនក៏ធ្លាក់ចុះដែរ ដែលបណ្តាលឲ្យកម្រិតអុកស៊ីសែននៅក្នុងរាងកាយទាប នាំឲ្យការដកដង្ហើមកាន់តែញាប់។

៤. ឈឺក្បាល និងវិលមុខ៖ កង្វះជាតិដែកនៅក្នុងរាងកាយ​ អាចបណ្តាលឲ្យអ្នកឈឹក្បាល វិលមុខ ធីងធោង ដែលបណ្តាលមកពីកម្រិតអុកស៊ីសែននៅក្នុងខ្លួនទាប។

៥. ស្ងួតស្បែក និងសក់៖ ការស្ងួតស្បែក និងសក់អាចជារោគសញ្ញានៃការខ្វះជាតិដែកនៅក្នុងខ្លួន ដែលបណ្តាលមកពីកង្វះអុកស៊ីសែនចូលក្នុងកោសិកាស្បែក និងសក់។

ប្រភព៖ Healthline II https://www.healthline.com/