
Jan 08, 2021
គន្លឹះទាំង ៦ ចំណុចក្នុងការបំបាត់អាការៈចុកទ្រូងអំឡុងពេលមានផ្ទៃពោះ
ស្ត្រីមួយចំនួនតែងតែមានអាការៈចុកទ្រូង ដង្ហើមខ្លី បេះដូងលោតខុសប្រក្រតីនៅពេលដែលពួកគេមានផ្ទៃពោះ។ អាការៈនេះភាគច្រើនកើតឡើងដោយសារការថប់អារម្មណ៍ ការចាញ់កូន បញ្ហាសួត ជាតិអាស៊ីតនៅក្នុងក្រពះ បញ្ហាឆ្អឹងជំនី ហើយពេលខ្លះទៀតអាចបណ្ដាលមកពីការកកឈាមនៅក្នុងសួត និងបញ្ហាបេះដូងជាដើម។ អាការៈនេះអាចបណ្ដាលឲ្យស្ត្រីនោះពិបាកក្នុងការបំពេញការងារផ្សេងៗមិនបានល្អ និងអាចប៉ះពាល់ដល់សុខភាពផងដែរ។ ដូចនេះដើម្បីបំបាត់នូវអាការៈនេះ ស្រ្តីមានគភ៌ដែលមានបញ្ហានេះគួរអនុវត្តវិធីសាស្ត្រទាំងនេះ៖
១. ធ្វើឲ្យផ្លូវចិត្តមានសុខភាពល្អ៖ អ្នកមានផ្ទៃពោះគួរបន្ធួរភាពតានតឹងនៅក្នុងអារម្មណ៍តាមរយៈការស្ដាប់ចម្រៀង ការតាំងសមាធិ ការដើរស្រូបយកខ្យល់ធម្មជាតិ ការអានសៀវភៅជាដើម។ ការបន្ធូរអារម្មណ៍ធ្វើឲ្យអ្នកមានសុខភាពផ្លូវចិត្តល្អដែលជួយបំបាត់អាការៈចុកទ្រូងបានយ៉ាងល្អ។
២. គ្រប់គ្រងរបបអាហារ៖ ស្ត្រីមានផ្ទៃពោះទាំងអស់គួរជៀសវាងអាហារណាដែលមានរសជាតិហឹរ អាហារដែលឲ្យឡើងជាតិហ្គាសនៅក្នុងក្រពះដូចជា អាហារកែច្នៃ និងអាហារផ្អែមហើយគួរបរិភោគអាហារណាដែលមានជីវជាតិល្អសម្រាប់សុខភាពដូចជា បន្លែ ផ្លែឈើ ត្រី សាច់ជាដើម។
