
Jan 06, 2020
តើធ្វើយ៉ាងណាដើម្បីឲ្យខ្លួនឯងមានភាពរីករាយក្នុងឆ្នាំខាងមុខនេះ?
១. ស្រឡាញ់ខ្លួនឯង
Photo by Mandy von Stahl on Unsplash
តែងតែស្រឡាញ់ និង ឲ្យតម្លៃខ្លួនឯងជានិច្ច។ ម្យ៉ាងទៀត កុំខ្វល់ពីការគិតរបស់អ្នកដ៏ទៃមកលើខ្លួនអ្នកឲ្យសោះ ព្រោះនោះគ្រាន់តែជាគំនិតរបស់គេម្នាក់ៗ គ្មាន អ្វីទាក់ទងនឹងយើងឡើយ។
២. កុំប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ
Photo from Pxhere under Public Domain CC0 1.0 Universal
ម្នាក់ៗមានគោលដៅ ពេលវេលា ក៏ដូចជាដំណើរជីវិតខុសៗគ្នា។ មិនថាជាយ៉ាងណា អ្នកគួរតែផ្តោតអារម្មណ៍ទៅលើជីវិតរបស់អ្នកបានហើយ។
៣. ពេលវេលាតែងព្យាបាលអ្វីទាំងអស់
Photo by Aron Visuals on Unsplash
ទោះបីអ្នកជួបបញ្ហា ឬ រឿងអាក្រក់បែបណា អ្នកគួរគិតក្នុងចិត្តថា បន្ទាប់ពីពេលវេលាកន្លងផុតទៅ អ្វីៗនឹងប្រសើរឡើងសារជាថ្មី។
៤. ធ្វើអំពើល្អ
អ្នកខ្លះគិតថា អំពើល្អ គឺទាល់តែអ្នកមានថវិកាច្រើន ហើយបរិច្ចាគទៅសង្គម។ ប្រាកដណាស់ នោះ គឺជាអំពើល្អ តែមានអំពើល្អជាច្រើនទៀតដែលអ្នកអាចធ្វើជារៀងរាល់ថ្ងៃ។ អ្នកគួរយោគយល់ និង ចិត្តល្អជាមួយអ្នកដទៃ ធ្វើជាហេតុផលដែលអ្នកផ្សេងញញឹម។
៥. សាកល្បងធ្វើអ្វីដែលថ្មី
Photo from Pxhere under Public Domain CC0 1.0 Universal
មនុស្សគ្រប់គ្នាតែខ្លាចខ្លួនឯងធ្វើមិនបានល្អ ឬ ធ្វើឲ្យមានកំហុស ហេតុនេះបានជាគេមិនចង់ធ្វើអ្វីដែលថ្មី។ អ្នកគួរសាកល្បងប្រើប្រាស់ជីវិតបែបថ្មី ដូចជាចាប់ផ្តើមរៀនភាសាថ្មី លេងកីឡាប្រភេទថ្មី សាកល្បងធ្វើមុខម្ហូបថ្មីៗ នោះទើប ជាការប្រសើរ។
៦. ការដើរកំសាន្ត
Photo by Rana Sawalha on Unsplash
ភាពរីករាយ គឺជាគោលបំណងធំបំផុត ហើយការដែលអ្នកឲ្យពេលមកខ្លួនឯងដើម្បីសម្រាកកាយ និង ចិត្ត គឺពិតជាប្រសើរណាស់។ ការធ្វើដំណើរ ពិសេសតែម្នាក់ឯង ធ្វើឲ្យមានសេរីភាព មានពេលវេលាសម្រាប់ខ្លួនឯង ក៏ដូចជាមានឱកាសស្វែងយល់ពីតំបន់ថ្មីៗផង។
៧. ធ្វើអ្វីៗដោយខ្លួនឯង
Photo by John Sting on Unsplash
ភាគច្រើន ពេលអ្នកចង់ទៅមើលកុន អ្នកតែងរកអ្នកទៅជាមួយបើមិនដូច្នោះមិនចេះទៅម្នាក់ឯង។ តើហេតុអ្វី? តាមការពិត អ្នកប្រហែលមានអារម្មណ៍ឯកាពេលដំបូងៗ តែយូរៗទៅ អ្នកនឹងស៊ាំហើយ។ ទៅមើលកុន ញ៉ាំអាហារ ឬ ទិញអ៊ីវ៉ាន់ម្នាក់ឯងគឺជារឿងធម្មតា។
៨. សម្រាកឲ្យបានគ្រប់គ្រាន់
Photo by bruce mars on Unsplash
យើងដឹងថា អ្នកប្រាកដជារវល់នឹងការងារ ឬ ការសិក្សារបស់អ្នក ប៉ុន្តែនេះជាហេតុផលដែលអ្នកគួរតែរកពេលសម្រាប់ខ្លួនឯងដើម្បី សម្រាកឲ្យបានគ្រប់គ្រាន់។ ការសម្រាកគ្រប់គ្រាន់ មិនត្រឹមតែឲ្យអ្នកមានសុខភាពល្អប៉ុណ្ណោះទេ ប៉ុន្តែខួរក្បាលរបស់អ្នកនឹងដំណើរការបានល្អ។
៩. ចំណាយពេលដើរ ឬ ហាត់ប្រាណឲ្យបានទៀងទាត់
Photo by Jan Kolar (www.kolar.io) on Unsplash
ជាការល្អ អ្នកគួរចាប់ផ្តើមគម្រោងហាត់ប្រាណដើម្បីសុខភាព។ ការដើរឲ្យបាន២០នាទីក្នុងមួយថ្ងៃ ក៏ត្រូវបានរកឃើញថាល្អសម្រាប់សុខភាពផ្លូវចិត្តរបស់អ្នកដែរ។
១០. គ្រប់គ្រងរបបអាហារ
Photo from Pxhere under Public Domain CC0 1.0 Universal
ការបរិភោគអាហារឆ្ងាញ់ មានសារជាតិចិញ្ចឹមគ្រប់គ្រាន់ ព្រមទាំងអាហារដែលអ្នកចូលចិត្ត។ ទាំងនេះគឺជាទម្លាប់ដែលមិនត្រឹមតែឲ្យអ្នកមានសុខភាពល្អប៉ុណ្ណោះទេ តែធ្វើឲ្យអ្នករីករាយផង។
១១. ញញឹម និង សើចឲ្យបានច្រើន
Photo by ig: @seteales on Unsplash
សើច គឺជាឱសថបំបាត់ទុក្ខព្រួយ ព្រមទាំងភាពឯកាផង។ ដូច្នេះ អ្នកគួរសើចយ៉ាងហោចណាស់ឲ្យបានម្តងក្នុងមួយថ្ងៃដើម្បីឲ្យមានអារម្មណ៍ល្អ។
១២. ពិគ្រោះយោបល់ជាមួយមនុស្សជិតស្និត
ពេលខ្លះ ពេលដែលខ្លួនឯងមានបញ្ហា អ្នកតែងព្យាយាមដោះស្រាយដោយខ្លួនឯង។ ជម្រើសដ៏ល្អបំផុតនោះ អ្នកគួរតែនិយាយ ឬ ពិគ្រោះយោបល់ជាមួយមិត្តភក្តិ ឬ ក្រុមគ្រួសារ។ ជួនកាលបើអ្នកគិតថាអ្នកមានបញ្ហាផ្លូវចិត្ត អ្នកគួរតែទៅពិនិត្យជាមួយអ្នកជំនាញ។
១៣. ពង្រឹងទំនាក់ទំនងជាមួយមិត្តភក្តិ និង គ្រួសារ
ទោះបីយ៉ាងណា អ្នកមិនអាចរស់នៅដោយម្នាក់ឯងបានទេ។ ព្យាយាមរក្សាទំនាក់ទំនងឲ្យបានល្អជាមួយអ្នកនៅជុំវិញខ្លួនរបស់អ្នក។
ប្រភព៖
https://thoughtcatalog.com/cat-aleman/2014/05/10-tips-for-being-single-and-happy/
https://www.mhanational.org/31-tips-boost-your-mental-health
https://dailypicdump.com/try-to-live-by-these-rules