
Dec 25, 2019
សកម្មភាព ១១ យ៉ាង ដែលអ្នកគួរធ្វើដើម្បីថែរក្សាសុខភាពបេះដូងរបស់អ្នក
១. កាត់បន្ថយការបរិភោគអំបិល
Photo from Pxhere under Public Domain CC0 1.0 Universal
ដើម្បីជួយកាត់បន្ថយសម្ពាធឈាមឡើងខ្ពស់ អ្នកគួរតែប្រុងប្រយ័ត្នក្នុងការទទួលទានសារធាតុ និង សមាសធាតុអំបិល។ អង្គការសុខភាពពិភពលោកណែនាំឲ្យអ្នកកាត់បន្ថយការបរិភោគអំបិលមកត្រឹមតែ ៥ ក្រាម ក្នុង១ថ្ងៃបានហើយ។
២. បរិភោគ ទឹក ឲ្យបានច្រើន
Photo from Pxhere under Public Domain CC0 1.0 Universal
អ្នកគួរញ៉ាំទឹកឲ្យបានច្រើន ជៀសវាងការខ្សត់ជាតិទឹកក្នុងខ្លួន។ អ្នកគួរយកទឹកដាក់តាមខ្លួនរហូតទើបជាការល្អ។
៣. ធ្វើ លំហាត់ប្រាណឲ្យបានទៀងទាត់
Photo from Pxhere under Public Domain CC0 1.0 Universal
អ្នកគួរធ្វើលំហាត់ប្រាណ ឲ្យបានច្រើន ពិសេសឲ្យបានយ៉ាងហោចណាស់ ១៥ នាទីក្នុងមួយថ្ងៃ។ បើសិនអាចទៅរួច អ្នកគួរបន្ថែមពេលវេលាហាត់ប្រាណរហូតឲ្យបាន ៣០ នាទីក្នុងមួយថ្ងៃទើបជាការល្អ។ សកម្មភាពមួយចំនួនអ្នកអាចធ្វើដូចជា ឡើងជណ្តើរជើងជាជាងជណ្តើរយន្ត ដើរ ជិះកង់ ឬធ្វើការងារផ្ទះ។
៤. បរិភោគអាហារដែលល្អសម្រាប់សុខភាព
Photo from Pxhere under Public Domain CC0 1.0 Universal
ការគ្រប់គ្រងអាហារដែលអ្នកញ៉ាំរាល់ថ្ងៃគឺពិតជាមានសារសំខាន់ណាស់។ អ្នកគួរតែបរិភោគអាហារដែលមានសារជាតិចិញ្ចឹមគ្រប់គ្រាន់ មានដូចជា អាហារដែលមានសារជាតិសរសៃរ បន្លែ ផ្លែឈើ សូកូឡា ត្រី គ្រាប់ធញ្ញជាតិ។
៥. ហាមជក់បារី ហើយ ព្យាយាមកុំនៅកន្លែងដែលមានផ្សែងពុលច្រើន
Photo from Pxhere under Public Domain CC0 1.0 Universal
ការសិក្សាជាច្រើនបានបង្ហាញថា អ្នកដែលជក់បារី និង ស្រូបផ្សែងពុលច្រើន មានហានិភ័យពី ២០% ទៅ ៣០% ក្នុងការកើតជំងឺបេះដូង។ បើអ្នកជក់បារី សូមព្យាយាមកាត់បន្ថយវាបន្តិចៗរហូតអ្នកអាចផ្តាច់វាតែម្តងទើបជាការប្រសើរ។
៦. កាត់បន្ថយការទទួលទានស្រា និង គ្រឿងស្រវឹង
Photo from Pxhere under Public Domain CC0 1.0 Universal
ការទទួលទានគ្រឿងស្រវឹងច្រើនមិនល្អសម្រាប់សុខភាពទេ។ ហេតុនេះ បើអ្នកចូលចិត្តគ្រឿងស្រវឹង ការបរិភោគបន្តិចបន្តួចគឺជាការល្អបំផុត។ ក្នុងចំណោមគ្រឿងស្រវឹង ការសិក្សាបង្ហាញថា ស្រាក្រហម ល្អសម្រាប់សុខភាពបេះដូង ប៉ុន្តែទោះជាយ៉ាងណា អ្នកគួរបរិភោគក្នុងបរិមាណ ពីកន្លះ ទៅ ១ កែវបានហើយក្នុងមួយថ្ងៃ។
៧. គ្រប់គ្រងសារធាតុ Cholesterol និង សារជាតិខ្លាញ់ក្នុងឈាម
ការបរិភោគអាហារដែលមានខ្លាញ់ ពិសេស ខ្លាញ់ឆ្អែត អាចជាហេតុផលដែលអាចឲ្យអ្នកងាយកើតជំងឺបេះដូង។ អ្នកគួរគ្រប់គ្រងការបរិភោគខ្លាញ់មកត្រឹមតែប្រហែល ៧% នៃអាហារអ្នកបរិភោគរាល់ថ្ងៃបានហើយ។
៨. រក្សាទម្ងន់ឲ្យមានសុខភាពល្អ
Photo from Pxhere under Public Domain CC0 1.0 Universal
ការឡើងទម្ងន់ ជាហេតុនាំឲ្យអ្នកប្រឈមមុខជាមួយជំងឺដូចជា ជំងឺបេះដូង ទឹកនោមផ្អែម និង ដាច់សរសៃរឈាមខួរក្បាល។ ដូច្នេះ ការគ្រប់គ្រងរាងកាយកុំឲ្យធាត់ ឬ ស្គមពេក គឺពិតជាមានសារសំខាន់ណាស់។
៩. ធ្វើឲ្យខ្លួនឯងរីករាយជានិច្ច
Photo from Pxhere under Public Domain CC0 1.0 Universal
ការសិក្សាបានបង្ហាញថា ភាពតានតឹង ការថប់បារម្ភ និងកំហឹង អាចបង្កើនហានិភ័យនៃការកើតជំងឺបេះដូងនិងជំងឺដាច់សរសៃឈាមខួរក្បាល។ ដូច្នេះ អ្នកគួររក្សាទស្សនវិស័យវិជ្ជមានសម្រាប់ជីវិតខ្លួនឯង ដើម្បីឲ្យអ្នកមានសុខភាពកាន់តែប្រសើរ។
១០. ផឹកតែ
Photo from Pxhere under Public Domain CC0 1.0 Universal
ការសិក្សាបានបង្ហាញថា ការផឹកតែពី ១ ទៅ ៣ ពែងក្នុងមួយថ្ងៃអាចជួយកាត់បន្ថយហានិភ័យនៃបញ្ហាបេះដូង។ ការផឹកតែជួយកាត់បន្ថយអត្រានៃការឈឺទ្រូងនិងគាំងបេះដូង។
១១. តែងសម្អាតធ្មេញឲ្យបានស្អាត
Photo from Pxhere under Public Domain CC0 1.0 Universal
អនាម័យមាត់ធ្មេញមិនត្រឹមតែធ្វើឱ្យធ្មេញរបស់អ្នកសនិងភ្លឺចាំងប៉ុណ្ណោះទេ ប៉ុន្តែ ការស្រាវជ្រាវមួយចំនួនបានបង្ហាញថា បាក់តេរីដែលបង្កឱ្យមានជំងឺអញ្ចាញធ្មេញក៏អាចបង្កើនហានិភ័យនៃការកើតជំងឺបេះដូងដែរ ដោយវានឹងចូលទៅក្នុង ចរន្តឈាម ដែលបណ្តាលឱ្យមានការកើនឡើងនៃប្រូតេអ៊ីន C-reactive ដែលជាសញ្ញានៃការរលាកនៅក្នុងសរសៃឈាម។ ដូច្នេះ អ្នកគួរដុសធ្មេញ និងសម្អាតធ្មេញឲ្យបានទៀងទាត់។
ប្រភព៖
-
Healthline: https://www.healthline.com/health/healthy-heart-tips
-
UWHealth: https://www.uwhealth.org/go-red/10-ways-to-take-charge-of-your-heart-health/10543
-
Cleveland Clinic: https://health.clevelandclinic.org/5-things-to-do-every-day-to-keep-your-heart-healthy/
-
World Health Organization