Blog detail

Dec 22, 2020

WHOថាការបាញ់សារធាតុ ឫទឹកសម្លាប់មេរោគ ឫអាល់កុល លេីសរីរាង្គមនុស្ស មិនអាចជួយប្រឆាំងនឹងវីរុសកូវីដ-១៩នោះទេ

យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលនៅរសៀលថ្ងៃទី ២២ ខែធ្នូ នេះបានឱ្យដឹងថាអង្គការសុខភាពពិភពលោក(WHO)បានណែនាំពីការបាញ់សារធាតុ  ឫទឹកសម្លាប់មេរោគ  ឫអាល់កុល  លេីសរីរាង្គមនុស្ស  មិនអាចជួយប្រឆាំងនឹងវីរុសកូវីដ-១៩  នោះឡេីយ  និងអាចបណ្តាលឲ្យមានគ្រោះថ្នាក់សុខភាព មនុស្សបាន  លេីកលែងតែការលាងសំអាតដៃដោយសាប៊ូជាមួយទឹកស្អាត  ឫអាល់កុល  ឫជែល ដែលជាវិធានការសម្រាប់ការពារការចម្លងវីរុសកូវីដ-១៩។ 

 យោងតាមតាមសេចក្តីប្រកាសដដែលនេះបានបញ្ជាក់ទៀតថា មិនត្រូវបាញ់ថ្នាំសម្លាប់មេរោគ ឬអាល់កុល ឬសារធាតុសំម្លាប់មេរោគ ទៅលើខ្លួនមនុស្ស នៅក្នុងគ្រប់ការលៈទេសៈនោះទេ។ សារធាតុទាំងនេះ អាចធ្វើអោយពុល ប្រសិនបើប៉ះមាត់ ហើយលេបចូលទៅ អាចធ្វើអោយរំខាន រមាស់ ឬរលាក អាល់ឡែកហ្ស៊ីស្បែក ធ្វើអោយខូចស្បែក និងភ្នែក របស់មនុស្ស។ 

ក្រសួងបានណែនាំអោយទុកសារធាតុគ្លរីន ឬសារធាតុសម្លាប់មេរោគផ្សេងទៀតឱ្យបានត្រឹមត្រូវ និងផុតពីដៃក្មេង៕ 

សូមអានសេចក្តីលំអិតខាងក្រោមនេះ៖